ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីទម្លាយសារផ្ទៃក្នុងរបស់ក្រុមការងារលោក ជា ប៉ូច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានទម្លាយសារផ្ទៃក្នុងរបស់ក្រុមការងារគណបក្សភ្លើងទៀនរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ជា ប៉ូច ដែលមើលទៅហាក់កំពុងចង់ត្រៀមខ្លួនសម្រាប់ធ្វើអ្វីមួយ។

លោក ជា ប៉ូច ដែលកំពុងតែធ្វើការសង្គ្រោះបន្ទាន់នៅប្រទេសថៃក៏បានឆ្លៀតពេលឆ្លើយតបជាមួយនឹងក្រុមការងាររបស់ខ្លួននៅរាជធានីភ្នំពេញ បន្ទាប់ពីគណបក្សភ្លើងទៀនត្រូវបាន គ.ជ.ប បដិសេធមិនចុះបញ្ជីសម្រាប់ការបោះឆ្នោតអាណត្តិទី៧។

លោក ជា ប៉ូច បានផ្ដាំឲ្យសមាជិកក្រុមការងាររាជធានីភ្នំពេញត្រៀមស្ដាប់តាមការណែនាំរបស់គណបក្ស។

សម្ដេចតេជោបានទទួលសារនេះពីសមាជិកម្នាក់ក្នុងក្រុមការងារដែលមានតែ ៥០នាក់ក្នុងគ្រុប whatapps របស់គណបក្សប្រឆាំងនេះនិងថា៖ «មិនមែនជារឿងលួចស្តាប់ទេតែមន្ត្រីបក្សភ្លើងទៀនផ្តល់ឲ្យដូចមុនៗដែរ។ សូមមើលសារឆ្លងឆ្លើយនិងសំដី ជា ប៉ូច ពីបាងកកម៉ោង៤ល្ងាចមុិញ។ យើងរង់ចាំមើលតទៅទៀតតើពួកគេនិងធ្វើអ្វី?»

គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់។ មានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះដែលត្រូវបាន គ.ជ.ប បដិសេធ។

នេះជាការបន្តបដិសេធលើកទី២ បន្ទាប់ពីគណបក្សភ្លើងទៀនបន្តរឹងរូសមិនព្រមធ្វើតាមច្បាប់បោះឆ្នោតដែលតម្រូវឱ្យមានសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ច្បាប់ដេលបញ្ជាក់ចេញពីអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

គណបក្សភ្លើងទៀនបានប្រគល់ឯកសារជាថ្មីមក គ.ជ.ប នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានបដិសេធ។

ទាក់ទិននឹងបញ្ហានេះមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក សុន ឆ័យ បានធ្វើការស្ដីបន្ទោសថ្នាក់ដឹកនាំគណៈកម្មការនាយកបក្សភ្លើងទៀនថា មិនយល់ពីនីតិវិធីច្បាប់ និងញ៉េរញ៉ៃនៅក្នុងបក្ស បន្ទាប់ពី គ.ជ.ប ច្រានចោលបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។

ថ្លែងជាមួយអ្នកគាំទ្រគណបក្សភ្លើងទៀនកាលពីថ្ងៃទី១៤ ខែឧសភា លោក សុន ឆ័យ ថានៅក្នុងថ្នាក់ដឹកនាំជាគណៈកម្មការនាយករបស់បក្សភ្លើងទៀនដែលមិនយល់អំពីនីតិវិធីការងារ និងមិនចុះសម្រុងគ្នាក្នុងការអនុវត្តការងាររដ្ឋបាល ពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្ស តាមគោលការណ៍ដែលកំណត់ដោយ គ.ជ.ប ហើយ «ធ្ងន់ធ្ងរជាងនេះទៅទៀតគឺបានបង្កើតឡើងនូវរឿងដែលមិនមែនជារឿងសោះ» ដែលជាការចង់ឱ្យមានការប្រមូលផ្ដុំមនុស្សប្រឆាំងនឹងការសម្រេចរបស់ គ.ជ.ប។

លោកថា៖ «នេះគឺខុសធ្ងន់ធ្ងរណាស់! សូម្បីតែខ្លួនខ្ញុំក៏ខ្ញុំសោកស្ដាយដែរដែលនាំគ្នាធ្វើដោយអត់មានយកបញ្ញាមកប្រើធ្វើតាមតែកំហក់កំហល់រញ៉េរញ៉ៃ។ យើងជាគណបក្សដឹកនាំមួយដ៏ធំដែលមានការគាំទ្រលំដាប់ទី២ ហើយយើងជាថ្នាក់ដឹកនាំគណបក្សទៅនាំគ្នាគិតគូរពីរឿងដែលមិនមែនជារឿងសោះឱ្យវាទៅជារឿងធ្វើឱ្យបង្កដល់ការរំខានដល់ការងារនៃយើង»

លោកចាត់ទុកការសេចក្ដីសម្រេចកាលពីថ្ងៃទី១២ របស់គណបក្សភ្លើងទៀនជាការសម្រេចផ្ទុយពីគោលនយោបាយរបស់ខ្លួនឯងដែលសម្រេចដែលជាកំហុសរបស់ខ្លួន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក