ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរបង្ក្រាបសាច់សត្វព្រៃ ១៧គីឡូក្រាមពីផ្សារបានលុង

រតនគិរី៖ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ អាជ្ញាធរបានបង្រា្កបបទល្មើសលក់សាច់សត្វព្រៃខុសច្បាប់ដែលចរាចរនៅក្នុងផ្សារបានលុង ខេត្តរតនគិរី ដោយបង្រ្កាបបានសំណាកសាច់សត្វព្រៃសរុបបានចំនួន ១៧គីឡូក្រាម។

រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាកការអន្ទាក់សូន្យនៅខេត្តកោះកុង នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ថា អាជ្ញាធរខេត្តរតនគិរី បានរឹបអូសសាច់សត្វព្រៃសរុបចំនួន ១៧គីឡូក្រាម ក្នុងនោះមាន សាច់ជ្រូកព្រៃស្រស់ចំនួន ៦,៥គីឡូក្រាម សត្វត្រកួតងាប់ចំនួន ៣ក្បាលស្មើនឹង ៥,៥ គីឡូក្រាម និងសាច់ងៀតប្រើសចំនួន ៥ គីឡូក្រាម។

លោក នេត្រ ភក្ត្រា អះអាងថា ការបង្រា្កបបានសាច់សត្វព្រៃខុសច្បាប់នៅក្នុងផ្សារបានលុងនេះ ក្រោយពីក្រសួងបរិស្ថានទទួលបានដំណឹងពីការលួចលក់សាច់សត្វព្រៃខុសច្បាប់តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលបង្ហោះកាលពីថ្មីៗនេះ។

បើតាមលោក នេត្រ ភក្ត្រា អាជ្ញាធរកំពុងស្រាវជ្រាវស្វែងរកអាជីវករដែលលួចលក់សាច់សត្វព្រៃក្នុងផ្សារបានលុងដែលបានរត់គេចខ្លួនបាត់ស្រមាលក្នុងអំឡុងមន្ត្រីជំនាញចុះប្រតិបត្តិការបង្ក្រាបបទល្មើសការជួញដូរសត្វព្រៃកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានអរគុណដល់មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តរតនគិរីដែលបានខិតខំបង្រា្កបបទល្មើសសត្វព្រៃខុសច្បាប់នេះ។

លោក នេត្រ ភក្ត្រា អំពាវនាវសាធារណជន ជាពិសេសម្ចាស់អាជីវករលក់សាច់ និងម្ចាស់ភោជនីយដ្ឋានរួមគ្នាបញ្ឈប់ការបរិភោគ បរបាញ់ និងលក់សាច់សត្វព្រៃ។

ជាមួយគ្នានេះ លោកអំពាវនាវសាធារណជនដែលបានប្រទះឃើញការលក់សាច់សត្វព្រៃនៅតាមទីផ្សារណា សូមរាយការណ៍មកមន្ត្រីជំនាញដែលនៅជិតមូលដ្ឋាន ដើម្បីចាត់វិធានការទាន់ពេលវេលា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក