ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ.ជ.ប បន្តបដិសេធបញ្ជីឈរឈ្មោះគណបក្សភ្លើងទៀន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបន្តបដិសេធបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដោយមូលហេតុគណបក្សនេះមិនបានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមច្បាប់បោះឆ្នោត។

នេះជាការបន្តបដិសេធលើកទី២ បន្ទាប់ពីគណបក្សភ្លើងទៀនបន្តរឹងរូសមិនព្រមធ្វើតាមច្បាប់បោះឆ្នោតដែលតម្រូវឱ្យមានសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ច្បាប់ដេលបញ្ជាក់ចេញពីអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

គណបក្សភ្លើងទៀនបានប្រគល់ឯកសារជាថ្មីមក គ.ជ.ប នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានបដិសេធ។

ទាក់ទិននឹងបញ្ហានេះមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក សុន ឆ័យ បានធ្វើការស្ដីបន្ទោសថ្នាក់ដឹកនាំគណៈកម្មការនាយកបក្សភ្លើងទៀនថា មិនយល់ពីនីតិវិធីច្បាប់ និងញ៉េរញ៉ៃនៅក្នុងបក្ស បន្ទាប់ពី គ.ជ.ប ច្រានចោលបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។

ថ្លែងជាមួយអ្នកគាំទ្រគណបក្សភ្លើងទៀនកាលពីថ្ងៃទី១៤ ខែឧសភា លោក សុន ឆ័យ ថានៅក្នុងថ្នាក់ដឹកនាំជាគណៈកម្មការនាយករបស់បក្សភ្លើងទៀនដែលមិនយល់អំពីនីតិវិធីការងារ និងមិនចុះសម្រុងគ្នាក្នុងការអនុវត្តការងាររដ្ឋបាល ពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្ស តាមគោលការណ៍ដែលកំណត់ដោយ គ.ជ.ប ហើយ «ធ្ងន់ធ្ងរជាងនេះទៅទៀតគឺបានបង្កើតឡើងនូវរឿងដែលមិនមែនជារឿងសោះ» ដែលជាការចង់ឱ្យមានការប្រមូលផ្ដុំមនុស្សប្រឆាំងនឹងការសម្រេចរបស់ គ.ជ.ប។

លោកថា៖ «នេះគឺខុសធ្ងន់ធ្ងរណាស់! សូម្បីតែខ្លួនខ្ញុំក៏ខ្ញុំសោកស្ដាយដែរដែលនាំគ្នាធ្វើដោយអត់មានយកបញ្ញាមកប្រើធ្វើតាមតែកំហក់កំហល់រញ៉េរញ៉ៃ។ យើងជាគណបក្សដឹកនាំមួយដ៏ធំដែលមានការគាំទ្រលំដាប់ទី២ ហើយយើងជាថ្នាក់ដឹកនាំគណបក្សទៅនាំគ្នាគិតគូរពីរឿងដែលមិនមែនជារឿងសោះឱ្យវាទៅជារឿងធ្វើឱ្យបង្កដល់ការរំខានដល់ការងារនៃយើង»

លោកចាត់ទុកការសេចក្ដីសម្រេចកាលពីថ្ងៃទី១២ របស់គណបក្សភ្លើងទៀនជាការសម្រេចផ្ទុយពីគោលនយោបាយរបស់ខ្លួនឯងដែលសម្រេចដែលជាកំហុសរបស់ខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក