ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមការងារនៃរដ្ឋបាលជលផលចុះពិនិត្យរៀបចំទីកន្លែងសម្រាប់ពិធីដាក់ឧបករណ៍តាមដានលើខ្លួនត្រី និងលែងត្រីកំពុងរងគ្រោះថ្នាក់

ស្ទឹងត្រែង៖ ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលចុះពិនិត្យ និងរៀបចំទីកន្លែងសម្រាប់ពិធីដាក់ឧបករណ៍តាមដាន (Tag/GPS) លើខ្លួនត្រី និងលែងត្រីកំពុងរងគ្រោះថ្នាក់ចំនួន ១០០ក្បាល។

ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល លោក ហេង គង់ រួមជាមួយមន្រ្តីនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ មន្រ្តីក្រុមហ៊ុន FishBio និងសមាជិកសហគមន៍នេសាទកោះព្រះ បានចុះទៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

ពិធីដាក់ឧបករណ៍តាមដាន (Tag/GPS) លើខ្លួនត្រី និងលែងត្រីកំពុងរងគ្រោះថ្នាក់ចំនួន ១០០ក្បាលរួមមាន ត្រីគល់រំាងធំទម្ងន់ ៦៨គីឡូក្រាម ចំនួន ៤ក្បាល ត្រីគល់រាំងតូចទម្ងន់ចន្លោះពី ១,៥-៣គីឡូក្រាម ចំនួន ២៦ក្បាល និងត្រីប្រាធំទម្ងន់ចន្លោះពី ២-៣,៥គីឡូក្រាមចំនួន ៧០ក្បាល។

គួរឱ្យដឹងដែរថា ប្រទេសកម្ពុជាមានប្រភេទត្រីដែលតូចជាងគេ មានប្រវែង ២,៥ស.ម រហូតដល់ប្រភេទត្រីធំបំផុតលើពិភពលោកដូចជា ត្រីរាជមានប្រវែង ៣មមានទំងន់ជាង ៣០០គីឡូក្រាម ត្រីគល់រាំងមានប្រវែងជាង ២ម៉ែត្រ មានទំងន់ជាង ២០០គីឡូក្រាម និងត្រីបបែល មានប្រវែង ៤ម៉ែត្រមានទំងន់ជាង ១៥០គីឡូក្រាម ខណៈសមុទ្រកម្ពុជាក៏សំបូរដោយធនធានជលផលដែរ ហើយផលិតផលត្រី សមុទ្រមានជាង ៦០ ០០០តោន/ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក