ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនផ្តល់រថយន្តគិលានសង្រ្គោះ ត្រាក់ទ័រ និងរថយន្តពន្លត់អគ្គិភ័យ ដល់ខេត្តបាត់ដំបង

បាត់ដំបង៖ រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង និងត្រាក់ទ័រចំនួន ២គ្រឿង ដែលជាអំណោយរបស់ខេត្តអិហិមិ នៃប្រទេសជប៉ុន ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារសង្រ្គោះបន្ទាន់ក្នុងខេត្តបាត់ដំបងឱ្យកាន់តែល្អប្រសើរជាងមុន និងដើម្បីរឹតចំណងមេត្រីភាពរវាងខេត្តអិហិមិ នៃប្រទេសជប៉ុន និងខេត្តបាត់ដំបង នៃប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ។

ពិធីប្រគល់-ទទួលអំណោយពីប្រទេសជប៉ុននេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងលោក សុខ លូ បានអញ្ជើញទទួលជួបជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាលោក Atsushi UENO និងគណៈប្រតិភូ ដើម្បីពិភាក្សាការងារមួយចំនួន និងរឹតចំណងមិត្តភាពរវាងខេត្តបាត់ដំបងនៃប្រទេសកម្ពុជា និងប្រទេសជប៉ុន។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ខេត្តអិហិមិ នៃប្រទេសជប៉ុន ជាខេត្តចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តបាត់ដំបង ដែលបានប្រគល់ជូននូវរថយន្តគិលានសង្រ្គោះ រថយន្តពន្លត់អគ្គិភ័យ និងត្រាក់ទ័រជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដោយនេះគឺជាផ្នែកមួយក្នុងការចូលរួមចំណែកពង្រឹងដល់ការដឹកជញ្ជូនសង្រ្គោះបឋមក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ឱ្យកាន់តែមានភាពល្អប្រសើរជាងមុនបានមួយកម្រិតទៀត។

អភិបាលខេត្តរូបនេះក៏បានបញ្ជាក់ទៀត អំណោយនេះមិនត្រឹមតែជួយដល់វិស័យឱ្យប្រសើរនោះទេ ថែមទាំងបានចូលរួមចំណែកលើវិស័យកសិកម្មក្នុងខេត្តបាត់ដំបង ឱ្យកាន់តែរីកចម្រើនទៅមុខជាបន្តបន្ទាប់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក