ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញផែនការសកម្មភាព សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ

ភ្នំពេញ: នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ ដែលរៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថាការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បាននាំមកនូវគ្រោះមហន្តរាយដល់ពិភពលោកទាំងមូល ដោយសារជំងឺដ៏កាចសាហាវនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពមនុស្សជាតិ, ប្រព័ន្ធសុខាភិបាល និងសង្គម-សេដ្ឋកិច្ច។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថាយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ (គិតត្រឹមថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២១) កំពុងស្ថិតនៅលើមាគ៌ វឌ្ឍនភាពដ៏ល្អប្រសើរដោយសម្រេចបានប្រមាណ ៧០,៤៤% នៃប្រជាពលរដ្ឋគោលដៅអាយុចាប់ពី១៨ ឆ្នាំឡើង ដែលមានចំនួន១០លាននាក់ ឬប្រមាណ ៤៤% នៃប្រជាជនសរុប។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា  ស្របពេលនៃកិច្ចដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងប្រទេសកម្ពុជា ក៏បាននិងកំពុងរៀបចំផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ-យុវវ័យ អាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ ដែលមានចំនួនប្រមាណ ២លាននាក់បន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថាការសម្រេចចិត្តក្នុងការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យនេះ មិនមែនជាការសម្រេចចិត្តដោយចៃដន្យនោះទេ ព្រោះក្រៅពីគុណប្រយោជន៍ដែលទទួលបាន ដូចការបញ្ជាក់របស់អង្គការសុខភាពពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារ និងយុវវ័យ ដែលកំពុងត្រូវបាន ឬគ្រោងអនុវត្ត នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដូចជា ប្រទេសចិន, សហរដ្ឋអាមេរិក, បណ្ដាប្រទេសនៅទ្វីបអឺរ៉ុប ដូចជា អង់គ្លេស និងបារាំង និងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកដូចជា ជប៉ុន, ហុងកុង, សិង្ហបុរី, ឥណ្ឌូនេស៊ី និងហ្វីលីពីន ជា ដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តទៀតថាការដាក់ចេញឱ្យអនុវត្តនូវ ផែនការសកម្មភាព សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើ កុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ សំដៅបង្ការ និងទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ នៅក្នុងចំណោមកុមារ-យុវវ័យ ព្រមទាំងកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ឬការបាត់បង់អាយុជីវិត ដែលបណ្តាលមកពី ជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក