ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក សុន ឆ័យ ស្ដីបន្ទោសថ្នាក់ដឹកនាំគណកម្មការនាយកបក្សភ្លើងទៀនថាបង្កភាពរញ៉េរញ៉ៃ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក សុន ឆ័យ បានធ្វើការស្ដីបន្ទោសថ្នាក់ដឹកនាំគណៈកម្មការនាយកបក្សភ្លើងទៀនថា មិនយល់ពីនីតិវិធីច្បាប់ និងញ៉េរញ៉ៃនៅក្នុងបក្ស បន្ទាប់ពី គ.ជ.ប ច្រានចោលបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។

ថ្លែងជាមួយអ្នកគាំទ្រគណបក្សភ្លើងទៀនកាលពីថ្ងៃទី១៤ ខែឧសភា លោក សុន ឆ័យ ថានៅក្នុងថ្នាក់ដឹកនាំជាគណៈកម្មការនាយករបស់បក្សភ្លើងទៀនដែលមិនយល់អំពីនីតិវិធីការងារ និងមិនចុះសម្រុងគ្នាក្នុងការអនុវត្តការងាររដ្ឋបាល ពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្ស តាមគោលការណ៍ដែលកំណត់ដោយ គ.ជ.ប ហើយ «ធ្ងន់ធ្ងរជាងនេះទៅទៀតគឺបានបង្កើតឡើងនូវរឿងដែលមិនមែនជារឿងសោះ» ដែលជាការចង់ឱ្យមានការប្រមូលផ្ដុំមនុស្សប្រឆាំងនឹងការសម្រេចរបស់ គ.ជ.ប។

លោកថា៖ «នេះគឺខុសធ្ងន់ធ្ងរណាស់! សូម្បីតែខ្លួនខ្ញុំក៏ខ្ញុំសោកស្ដាយដែរដែលនាំគ្នាធ្វើដោយអត់មានយកបញ្ញាមកប្រើធ្វើតាមតែកំហក់កំហល់រញ៉េរញ៉ៃ។ យើងជាគណបក្សដឹកនាំមួយដ៏ធំដែលមានការគាំទ្រលំដាប់ទី២ ហើយយើងជាថ្នាក់ដឹកនាំគណបក្សទៅនាំគ្នាគិតគូរពីរឿងដែលមិនមែនជារឿងសោះឱ្យវាទៅជារឿងធ្វើឱ្យបង្កដល់ការរំខានដល់ការងារនៃយើង»។

លោកចាត់ទុកការសេចក្ដីសម្រេចកាលពីថ្ងៃទី១២ របស់គណបក្សភ្លើងទៀនជាការសម្រេចផ្ទុយពីគោលនយោបាយរបស់ខ្លួនឯងដែលសម្រេចដែលជាកំហុសរបស់ខ្លួន។

គួរឱ្យដឹងផងដែរថាមានគណបក្សជាង ១០រួចហើយដែលបានដាក់បញ្ជីនិងពាក្យស្នើសុំឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ខណៈគណបក្សភ្លើងទៀនរហូតមកដល់ពេលនេះនៅមិនទាន់ គ.ជ.ប ទទួលយកនៅឡើយដោយ ទាមទារឱ្យគណបក្សដាក់លិខិតដើម ឬសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួនមួយច្បាប់។ នេះបើតាមលិខិតជូនដំណឹងឱ្យបំពេញលក្ខខណ្ឌដែលខ្វះខាត ដែលផ្ញើទៅគណបក្សភ្លើងទៀន កាលពីថ្ងៃទី៩ ខែឧសភា។

ក្នុងសេចក្ដីបំភ្លឺចុះថ្ងៃទី១៤ ខែឧសភា គណកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃគឺជាលិខិតដែលមានបញ្ជាក់ពីភាពត្រឹមត្រូវដោយអាជ្ញាធរ ក្រុង ស្រុក ខណ្ឌ មិនមែនគ្រាន់តែថតកូពីផ្ដល់នោះទេ។

ក្នុងសេចក្ដីបំភ្លឺនោះបញ្ជាក់ដែរថា៖ «អង្គការភាពច្រកចេញចូលតែមួយនៃរដ្ឋបលារាជធានី ខេត្ត និងអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការជួយសម្របសម្រួលធ្វើនីត្យានុកូលលើប្រកាសស្ដីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដោយមិនគិតកម្រៃសេវា»។

ដោយសារមូលហេតុនៃភាពប្រទាំងប្រទើសនេះគណបក្សភ្លើងទៀនបានចេញសេក្ដីប្រកាសព័ត៌មានមួយត្រៀមឱ្យសកម្មជនរបស់ខ្លួនត្រៀមធ្វើបាតុកម្មប្រឆាំងនឹង គ.ជ.ប ខណៈនាយករដ្ឋមន្ត្រីប្រកាសស្វាគមន៍ចាប់មេដឹកនាំបក្សប្រឆាំងនេះដាក់ពន្ធនាគារប្រសិនជាមានរឿងនេះកើតឡើងមែន។ ក្រោយមានការព្រមានពីនាយករដ្ឋមន្ត្រីថ្នាក់ដឹកនាំបក្សប្រឆាំងមួយនេះបានដាក់ពាក្យស្នើសុំជួបនាយករដ្ឋមន្ត្រី តែត្រូវបានសម្ដេចតេជោថានឹងមិនជួបនោះទេរហូតដល់បោះឆ្នោតខែកក្កដា ឆ្នាំ២០២៣រួច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក