ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្លិប Feyenoord គ្រងជើងឯកលីគកំពូលហូឡង់ទោះនៅសល់ ២ប្រកួតក្នុងដៃ

ហូឡង់៖ ក្លិបបាល់ទាត់ Feyenoord ធានាបានជើងឯកពានរង្វាន់លីគកំពូលហូឡង់រដូ​វ​កាលនេះរួចជាស្រេចទៅហើយ បើទោះបីជានៅមានការប្រកួតចំនួន ២សប្តាហ៍ទៀតក៏ដោយ ក្រោយពីក្លិបបានទទួលជ័យជម្នះ ៣-០ ទល់នឹងក្លិប Go Ahead Eagles នៅក្នុងទីក្រុង Rotterdam កាលពីថ្ងៃអាទិត្យកន្លងទៅ។

Feyenoord ធ្វើបានយ៉ាងល្អនារដូវកាលនេះ ដោយឆ្លងកាត់ ៣២ប្រកួត ឈ្នះ ២៤ ស្មើ៧ និងចាញ់តែមួយប្រកួតគត់ ពោលគឺចាញ់ PSV កាលពីសប្តាហ៍ទី៧ បានរៀបចំកម្មវិធីអបអរសាទរយ៉ាងកក្រើកនៅទីក្រុង Rotterdam ដែលជាទីក្រុងកំពង់ផែ និងជាទីក្រុងធំបំផុតលំដាប់ទីពីរនៅហូឡង់ ដែលនេះជាការអបអរសាទរការឈ្នះពានលីគសាជាថ្មី ក្រោយខកខានតាំងពីឆ្នាំ២០១៧មក។ 

គួរបញ្ជាក់ថា ក្នុងការប្រកួតទល់នឹង Go Ahead Eagles នេះ កីឡាករសញ្ជាតិម៉ារ៉ុក Oussama Idrissi បើកការនាំមុនឱ្យក្លិបតាំងពីនាទីទី១៥ មុនពេលដែលកីឡាករម៉ិកស៊ិក Santiago Gimenez បន្ថែមមួយគ្រាប់ទៀតនៅ ៣នាទីបន្ទាប់ ខណៈដែលខ្សែប្រយុទ្ធប្រេស៊ីល Igor Paixao បន្ថែមមួយគ្រាប់ទៀតនៅវគ្គទីពីរ ធានាបាន ៣ពិន្ទុឱ្យ Feyenoord ឈ្នះជើងឯកក្នុងទឹកដីរបស់់ខ្លួនតែម្តង។ 

Feyenoord បន្តឈរកំពូលតារាងក្រោយឆ្លងកាត់ ៣២ប្រកួតមាន ៧៩ពិន្ទុ តាមពីក្រោយដោយក្រុមលេខ ២ PSV មាន៧១ពិន្ទុប៉ុណ្ណោះក្រោយឆ្លងកាត់ ៣២សប្តាហ៍ដូចគ្នា ខណៈម្ចាស់ជើងឯករដូវកាលមុនគឺ Ajax កំពុងឈរលេខ ៤ឯណោះ ហើយការប្រកួតនៅសល់តែ ២ប្រកួតទៀតប៉ុណ្ណោះ ដែលមានន័យថាទោះ Feyenoord ចាញ់ការប្រកួតទាំងអស់ ហើយ PSV ឈ្នះការប្រកួតទាំងអស់ដែលនៅសេសសល់ ក៏ជើងឯកនៅតែជា Feyenoord ដដែល។ ការប្រកួតចុងក្រោយរបស់ Feyenoord នឹងត្រូវជួបជាមួយ Emmen និង Vitesse និងការប្រកួតចុងក្រោយរបស់ PSV ត្រូវប៉ះជាមួយ VV Heereveen និង AZ Alkmaar។

ការគ្រងជើងឯករដូវកាល ២០២៣ នេះគឺជាការឈ្នះពានលីគកំពូលលើកទី១៦ហើយក្នុងប្រវត្តិសាស្រ្តរបស់ក្លិប Feyenoord ប៉ុន្តែជាការឈ្នះលើកទី២ ប៉ុណ្ណោះក្នុងរយៈពេល ២ទស្សវត្សចុងក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក