ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានអំពាវនាវឱ្យប្រជាពលរដ្ឋចេញធ្វើបាតុកម្មទូទាំងប្រទេស

ប៉ាគីស្ថាន៖ អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan នៅថ្ងៃអាទិត្យម្សិលមិញនេះ បានអំពាវនាវឱ្យមានការតវ៉ា "ដើម្បីសេរីភាព" នៅទូទាំងប្រទេស បន្ទាប់ពីមានការចាប់ខ្លួន និងការឃុំខ្លួនរយៈពេលខ្លីរបស់លោកកាលពីសប្តាហ៍មុន និងបានបង្កឱ្យមានចលាចលយ៉ាងធ្ងន់ធ្ងរ។

អតីតនាយករដ្ឋមន្រ្តីដែលជាកំពូលកីឡាករគ្រីកឃីត (Cricket) រូបនេះបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងផ្លូវច្បាប់រាប់សិបករណី ចាប់តាំងពីលោកត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមេសា ឆ្នាំ២០២២ ប៉ុន្តែលោកត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំវិញកាលពីថ្ងៃសុក្រ ក្រោយពេលដែលតុលាការកំពូលប្រកាសថាការចាប់ និងឃុំខ្លួនទៅលើអតីតនាយករដ្ឋមន្រ្តីរូបនេះធ្វើឡើងដោយពុំស្របច្បាប់។ 

ជាការឆ្លើយតបដោយមានការខឹងសម្បារចំពោះការចាប់ខ្លួននេះ អ្នកគាំទ្ររបស់លោកបានដុតបំផ្លាញអគាររដ្ឋាភិបាល បិទផ្លូវ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់យោធា ដែលអ្នកគាំទ្របានចោទប្រកាន់ថាកងកម្លាំងយោធាគឺមូលហេតុដ៏ធំនៃការធ្លាក់ចេញពីតំណែងរបស់លោក Khan។ អតីតនាយករដ្ឋមន្រ្តីវ័យ៧១ឆ្នាំរូបនេះបានអំពាវនាវឱ្យអ្នកគាំទ្រទាំងអស់របស់លោក ចេញមកធ្វើបាតុកម្មគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស ហើយលោកក៏បានប្រកាសពីការវិលត្រឡប់ចូលទៅកាន់យុទ្ធនាការនៃការបោះឆ្នោតវិញភ្លាមៗដែរចាប់ពីថ្ងៃពុធនេះ។ 

គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនខែមកហើយដែលលោក Imran Khan មេដឹកនាំគណបក្ស Tehreek-e-Insaf (PTI) របស់ប៉ាគីស្ថានបានធ្វើយុទ្ធនាការប្រឆាំងនឹកងកម្លាំងយោធា។ ការចាប់ខ្លួនលោកកាលពីថ្ងៃអង្គារបានធ្វើឡើងប៉៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានធ្វើការអះអាងថាមន្ត្រីជាន់ខ្ពស់មួយចំនួនបានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតលោកកាលពីឆ្នាំមុន។ លោកក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បុរសម្នាក់ដែលជាមេដឹកនាំជាន់ខ្ពស់មួយរូបនៃកងកម្លាំងទ័ពជាអ្នកនៅពីក្រោយការចាប់ខ្លួនលោក។ 

យ៉ាងណាមិញ លោក Imran Khan បានបដិសេធ និងព្យាយាមគេចចេញពីហេតុការណ៍នៃការវាយប្រហារលើទីតាំងយោធាកំឡុងមានការបាតុកម្មកន្លងមក ដោយលោកបានបញ្ជាក់ថាមន្រ្តីគណបក្សរបស់លោក ពុំមានជាប់់ពាក់ព័ន្ធនឹងការវាយប្រហារលើមូលដ្ឋានយោធានេះឡើយ ហើយលោកក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយចំពោះករណីនេះផងដែរ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក