ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Chelsea ប្រកាសតែងតាំងគ្រូបង្វឹករដូវកាលថ្មីមុនបិទបញ្ចប់រដូវកាលចាស់

អង់គ្លេស៖ សារព័ត៌មាន BBC បានចុះផ្សាយថា ក្លិបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងក្នុងការតែងតាំងអតីតអ្នកចាត់ការក្លិប Tottenham Hotspur និង Paris St Germain លោក Mauricio Pochettino ជាអ្នកចាត់ការថ្មីសម្រាប់ក្លិបនារដូវកាលក្រោយនេះ។ 

បើតាមប្រភពដដែលបានអះអាងថា លោក Pochettino នឹងចាប់ផ្តើមចូលកាន់តំំណែងជាផ្លូវការនៅក្រោយពេលបិទបញ្ចប់រដូវកាល ២០២២/២៣នេះ ពោលគឺនឹងបន្តតំណែងពីលោក Frank Lampard ដែលមានតួនាទីជាអ្នកចាត់ការបណ្តោះអាសន្ននៅ Stamford Bridge កាលពីខែមុខបន្ទាប់់ពីក្លិបបានប្រកាសបណ្តេញលោក Graham Potter ចេញពីតំណែង។

គួរបញ្ជាក់ថា Chelsea ប្រកួតចាញ់ ៦ដងក្រោមការដឹកនាំ ៨ប្រកួតរបស់ Lampard នឹងកំពុងឈរលេខ ១១ ក្នុងតារាងចំណាក់ Premier League ដែលមានន័យថាក្លិបនេះនឹងពុំមានកៅអីលេងពានរង្វាន់អឺរ៉ុបនារដូវកាលក្រោយឡើយ បន្ទាប់ពីធ្លាក់ចេញពីពាន UEFA Champions League ត្រឹមវគ្គ ៨ក្រុមចុងក្រោយរដូវកាលនេះ។ រដូវកាលនេះ Chelsea នឹងបញ្ចប់រដូវកាលដោយមិនឈ្នះពានអ្វីសោះ ហើយក៏នឹងអាចក្លាយជារដូវកាលដ៏អាក្រក់បំផុតមួយសម្រាប់ក្លិបផងដែរ ពោលគឺជាលទ្ធផលដ៏អាក្រក់បំផុតរាប់ចាប់តាំងពីឆ្នាំ១៩៩៤ ដែលកាលណោះក្លិបបញ្ចប់នៅចំណាត់ថ្នាក់លេខ ១៤។ 

គួរបញ្ជាក់ថា លោក Pochettino គឺជាគ្រូបង្វឹកដែលមានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍មួយរូប ដែលធ្លាប់ដឹកនាំឱ្យ Southampton បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ៨ ដែលជាការដឹកនាំនៅអង់គ្លេសរដូវកាលដំបូងបង្អស់របស់លោកកាលពីឆ្នាំ២០១៤ មុនពេលផ្លាស់ទៅ Tottenham Hotspur និងជួយឱ្យ Spur បញ្ចប់នៅចំណាត់ថ្នាក់ Top4 បួនរដូវកាលជាប់គ្នាពីឆ្នាំ២០១៥ ដល់២០១៩ និងឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តកាលពីឆ្នាំ២០១៩ មុនពេលត្រូវបានបណ្តេញចេញពីតំណែង។ 

គួរបញ្ជាក់ថា ចុងក្រោយបង្អស់លោក Pochettino បានចូលរួមជាមួយ PSG នៅឆ្នាំ២០២១ នឹងបានជួយក្លិបឱ្យឈ្នះពាន Ligue1 និងពាន French Cup ប៉ុន្តែនៅតែត្រូវបានបណ្តេញចេញពីតំណែងក្រោយមិនអាចឈ្នះពាន UCL ឱ្យក្លិបបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក