ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សប្រឆាំងធំចំនួនពីរនាំមុខដាច់លើបក្សរបស់នាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតនៅថៃ

ថៃ៖ គណបក្សប្រឆាំងរបស់ថៃបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីយ៉ាងគួរឱ្យភ្ញាក់ផ្អើលបំផុត ក្រោយពីការបោះឆ្នោតថ្នាក់ជាតិរបស់ថៃកាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភានេះបានបញ្ចប់ទៅ និងនាំមុខគណបក្សកាន់អំណាចដែលមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយកងកម្លាំងយោធា ខណៈមេដឹកនាំបក្សប្រឆាំងដែលកំពុងនាំមុខដាច់លើសំឡេងនៃការគាំទ្រក្នុងការបោះឆ្នោតនេះកំពុងសម្លឹងរកការបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលនេះគឺជាការបិទបញ្ចប់នូវរបបដឹកនាំបែបអភិរក្សនិយម និងមានជំនួយពីយោធានៅក្នុងប្រទេសថៃជិតមួយទស្សវត្ស។

គណបក្សឆ្ពោះទៅមុខ (Move Forward party) និងគណបក្ស ភឿថៃ ដែលជាគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពមួយក្នុងប្រទេស កំពុងតែនាំមុខដាច់នៅក្នុងលទ្ធផលនៃការរាប់សន្លឹកឆ្នោតបានជាង ៩៩ភាគរយទៅហើយនៅថ្ងៃទី១៥ ខែឧសភានេះ ប៉ុន្តែហាក់ពុំទាន់ធានាពីការបង្កើតរដ្ឋាភិបាលថ្មីបាននៅឡើយទេ ដោយផ្អែកលើច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលសរសេរដោយរបបយោធាកាលពីឆ្នាំ២០១៤ ក្រោយការធ្វើរដ្ឋប្រហារកន្លងមក។ 

ដើម្បីបង្កើតរដ្ឋាភិបាលថ្មីបាន គណបក្សប្រឆាំងដែលអាចនឹងឈ្នះឆ្នោតនេះនឹងត្រូវឆ្លងកាត់នីតិវិធីមួយចំនួនដូចជា ការទទួលស្គាល់ និងការគាំទ្រដោយក្រុមសំឡេងជាច្រើនដែលក្នុងនោះរួមមានទាំងសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយរបបយោធា ដែលមានភាគីខាងកងកម្លាំងយោធាផងដែរនោះ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតសម្រេចបន្ថែមថាអ្នកណាដែលនឹងក្លាយជានាយករដ្ឋមន្រ្តី និងអាចបង្កើតរដ្ឋាភិបាលថ្មីបាន។ 

ការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាសមរភូមិក្ដៅគគុកមួយរវាងគណបក្សប្រឆាំងចាស់វស្សា ភឿថៃ ជាមួយនិងដៃគូប្រជែងជាអ្នកខាងអភិរក្ស និងខាងផ្នែកយោធាដែលមានឥទ្ធិពលលើស្ថាប័នសំខាន់ៗលើការគ្រប់គ្រងអំណាចក្រោយរដ្ឋប្រហារកន្លងមក។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតគឺសំឡេងគាំទ្របានទៅលើគណបក្សមួយទៀតយ៉ាងច្រើនលើសលុប ដែលទទួលបានការគាំទ្រពីពលរដ្ឋវ័យក្មេងឱ្យទទួលបានការសាកល្បងដឹកនាំ រួមកំណែទម្រង់ស្ថាប័ន និងការរុះរើភាពផ្តាច់មុខនៅក្នុងរដ្ឋាភិបាល។

បច្ចុប្បន្ននេះ គណបក្ស Move Forward party កំពុងនាំមុខគេលើតារាងអាសនៈ តាមពីក្រោយយ៉ាងកៀកកិតដោយគណបក្សភឿថៃ ដែលមានកូនស្រីរបស់លោកថាក់ស៊ីនជាបេក្ខភាពនាយករដ្ឋមន្រ្តី។ មេដឹកនាំគណបក្ស MFP លោក Pita Limjaroenrat មានវ័យ៤២ឆ្នាំ ​បាន​និយាយ​ថា លោក​នៅ​តែ​បើក​ចំហ​ក្នុង​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​បក្ស​ភឿ​ថៃក្នុងការបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែលោកនៅតែមានគោលជំហរក្នុងតំណែងជានាយករដ្ឋមន្រ្តីដដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក