ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាវាកងទ័ពជើងទឹកឥណ្ឌា ២គ្រឿងទស្សនាកិច្ចកម្ពុជាដើម្បីបង្កើនចំណងសាមគ្គី-មិត្តភាពរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ

ព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញឡើងលើនាវា INS SATPURA (F48) ដើម្បីធ្វើការសំណេះសំណាលជាមួយមេបញ្ជាការនាវា និងកងនាវិករបស់នាវាកងទ័ពជើងទឹកឥណ្ឌា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីនាវាកងទ័ពជើងទឹកឥណ្ឌាបានចូលចតធ្វើទស្សនកិច្ចនៅ កម្ពុជារយៈពេល ៤ថ្ងៃរួចមក គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

ក្នុងការចូលចតស្នាក់នៅខេត្តព្រះសីហនុ កងនាវិករបស់នាវាកងទ័ពជើងទឹកឥណ្ឌាបានធ្វើដំណើរទស្សនកិច្ចនៅក្នុងក្រុងព្រះសីហនុ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រក្រួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ពិសេសខេត្តព្រះសីហនុ ក៏បានធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ៣ប្រភេទ មានទូកក្តោង បាល់ទះលើឆ្នេរខ្សាច់ និងម៉ូតូទឹក។

មេបញ្ជាការនាវា INS SATPURA (F48) លោកវរនាវីឯក KARTIK MURTHY បានថ្លែងអំណរគុណអភិបាលខេត្តព្រះសីហនុ បានជួយសម្របសម្រួលឱ្យនាវាកងទ័ពជើងទឹកឥណ្ឌាចូលចត ធ្វើទស្សនកិច្ច ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀត។

ក្នុងឱកាសនោះលោកមេបញ្ជាការ បានកោតសរសើរ ដល់ខេត្តព្រះសីហនុមានការរីកចម្រើន អភិវឌ្ឍគ្រប់វិស័យក្រោមការដឹកនាំរបស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក