សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

កីឡាករស៊ីហ្គេមទាំងអស់នឹងបើកឲ្យចូលទស្សនាអង្គរដោយឥតគិតប្រាក់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យកីឡាករជនបរទេសទាំងអស់ដែលបានមកចូលរួមស៊ីហ្គេមអាចទៅទស្សនាប្រាសាទអង្គរវត្តបានដោយមិនគិតប្រាក់។

នាយករដ្ឋមន្ត្រីបានបញ្ជូនសារនេះទៅដល់គ្រឹះស្ថានអង្គរឱ្យជួយសម្របសម្រួលទៅដល់កីឡាករបរទេសនិងប្រតិភូកីឡាករស៊ីហ្គេមទាំងអស់ប្រសិនជាពួកគេបានទៅទស្សនានៅតំបន់អង្គរ។

សម្ដេចថា នេះគឺជាការជួយឲ្យបរទេសកាន់តែស្គាល់កម្ពុជាកាន់តែច្បាស់បន្ទាប់ពីមិនយកថ្លៃស្នាក់នៅរបស់កីឡាករ និងមិនគិតថ្លៃផ្សាយរបស់ទូរទស្សន៍បរទេស។

ការមិនគិតថ្លៃនេះគឺសម្រាប់តែកីឡាករនិងប្រតិភូកីឡាប៉ុណ្ណោះ ខណៈអ្នកគាំទ្រនឹងត្រូវគិតថ្លៃធម្មតា។

សម្ដេចថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្មចំនួន៣ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះនៅមជ្ឈមណ្ឌលកោះពេជ្រ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក