ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ការធ្វើម្ចាស់ផ្ទះស៉ីហ្គេមលំបាកជាងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានកោរសរសើរទៅដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជាបានយ៉ាងរលូន។ សម្ដេចលើកឡើងថា ការធ្វើម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមមានការលំបាកជាងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទៅទៀត។

សម្ដេចថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្មចំនួន៣ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះនៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្ដេចតេជោថា ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន យើងមានបញ្ហាតែពីរប៉ុណ្ណោះគឺការរៀបចំសុវត្ថិភាពជូនមេដឹកនាំប្រទេសនានាដែលមកចូលរួមកិច្ចប្រជុំនិងការរៀបចំធ្វើយ៉ាងណាឲ្យចេញជាសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំ។

ខណៈដែលការប្រកួតស៊ីហ្គេមវិញគឺប្រទេសជាម្ចាស់ផ្ទះត្រូវមានការរៀបចំច្រើនទាំងទីលានប្រកួត ទាំងសុវត្ថិភាពរបស់កីឡាករកីឡាការិនីដែលមានរាប់ម៉ឺននាក់ ការដឹកជញ្ជូននិងកន្លែងស្នាក់នៅរបស់កីឡាករផងដែរ។

សម្ដេចថា៖ «អញ្ចឹងទេបានខ្ញុំមានមោទកភាពដែលទាក់ទងជាមួយនឹងការដឹកនាំអនុវត្តរបស់សម្ដេចពិជ័យសេនា ទៀ បាញ់»។

នៅសល់តែប្រមាណតែពីរថ្ងៃទៀតប៉ុណ្ណោះការប្រកួតស៊ីហ្គេមនៅកម្ពុជានឹងត្រូវបានបញ្ចប់ ខណៈប្រទេសចំនួន៣ ដែលកំពុងនាំមុខគេនៅក្នុងការទទួលមេដាយស៊ីហ្គេមមានដូចជា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក