
នាយករដ្ឋមន្ត្រីកម្ពុជាថា អ្នកណាធ្វើជានាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើតក៏ដោយ ក៏ទំនាក់ទំនងជាមួយនិងកម្ពុជានៅតែល្អ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បើទោះបីជាអ្នកណាក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសទីម័រខាងកើតក៏ដោយ ក៏ទំនាក់ទំនងល្អរវាងកម្ពុជានិងទីម័រខាងកើតនៅតែរក្សាបានភាពល្អូកល្អឺនដូចដើម។
សម្ដេចថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្ម ចំនួន៣ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះនៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្ដេចតេជោថា ក្នុងជំនួបរវាងសម្ដេចនិងនាយករដ្ឋមន្ត្រីទីម័រខាងកើតនៅក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីកាលពីកន្លងទៅសម្តេចតេជោបានសម្រេចថា នឹងបញ្ជូនអ្នកបច្ចេកទេសកសិកម្មកម្ពុជាដើម្បីទៅចូលរួមជួយទៅដល់ប្រទេសទីម័រខាងកើត។
សម្ដេចតេជោមានប្រសាសន៍ថា៖ «ថ្ងៃ១៩ នេះគឺមានការបោះឆ្នោតដែលអាចមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី»។
សម្ដេចថាមិនមានអ្នកណាស្គាល់អ្នកក្រជាងអ្នកក្រដូចគ្នានោះទេ៕