ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមទាំងអស់គ្នាដើម្បីជំរុញទៅដល់វិស័យកសិកម្មរបស់កម្ពុជាឲ្យមានភាពទំនើបកម្ម និងមានបច្ចេកវិទ្យាទំនើប។
សម្ដេចលើកឡើងថានេះមិនមែនជាការងាររបស់ក្រសួងកសិកម្មតែមួយនោះទេក៏ប៉ុន្តែជាការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រទេស។
សម្ដេចថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្មចំនួន៣ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះនៅមជ្ឈមណ្ឌលកោះពេជ្រ៕