ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចទទួលយកសមាជិកគ្រប់ពីគណបក្សទាំងអស់ដែលផ្ដាច់ខ្លួននិងចង់ចូលរួមជាមួយនិងគណបក្សប្រជាជនកម្ពុជាលើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះ។
សម្ដេចមិនបានបញ្ចេញឈ្មោះបុគ្គលនោះទេតែទំនងហាក់បីដូចជាសំដៅទៅលើលោក សម រង្ស៊ី ដែលសម្ដេចបានដាក់យុទ្ធសាស្ត្រផ្ដាច់មនោគមវិជ្ជារបស់ត្រកូសលសម កាលពីកន្លងទៅ។
គួរដឹងផងដែរថាកាលពីប៉ុន្មានខែមុនសម្ដេចតេជោក៏បានប្រកាសស្វាគមន៍សមាជិកប្រឆាំងលេចធ្លោម្នាក់គឺលោក អេង ឆៃអ៊ាង ប្រសិនជាលោកមានបំណងចង់ចូលរួមជាមួយនឹងគណបក្សប្រជាជនផងដែរ។
សម្ដេចថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្មចំនួន៣ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះនៅមជ្ឈមណ្ឌលកោះពេជ្រ៕