ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបន្តស្វាគមន៍សមាជិកពីគណបក្សដទៃដែលផ្ដាច់ខ្លួនចង់ចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
សម្ដេចថា គណបក្សប្រជាជនកម្ពុជានៅតែស្វាគមន៍ជានិច្ចចំពោះអ្នកដែលចង់ចូលរួមជាមួយនឹងគណបក្សដ៏ធំមួយនេះ។
សម្ដេចថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្ម ចំនួន៣ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះនៅមជ្ឈមណ្ឌលកោះពេជ្រ៕