ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហុងឌូរ៉ាសខិតជិតដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីក្រោយទំនាក់ទំនងកាន់តែល្អជាមួយចិន

ហុងឌូរ៉ាស៖ អ្នកការទូតកំពូលរបស់ប្រទេសហុងឌូរ៉ាសបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ហុងឌូរ៉ាសនឹងចាប់ផ្តើមការចរចានាពេលឆាប់ៗនេះឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ដែលជាការកត់សម្គាល់ជំហានចុងក្រោយបង្អស់ឆ្ពោះទៅរកទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំរវាងប្រទេសទាំងពីរ បន្ទាប់ពីហុងឌូរ៉ាសបានផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់។

រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស លោក Eduardo Enrique Reina បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយថា គោលដៅរបស់ហុងឌូរ៉ាសនៅពេលនេះគឺការធ្វើការងារដើម្បីចាប់ផ្តើមកិច្ចពិភាក្សាមួយក្នុងពេលឆាប់ៗនេះ ដែលមានគោលបំណងឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសយក្សអាស៊ីគឺចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់ពិភពលោក។ លោក Reina បានបន្ថែមថា នេះគឺជាដំណឹងដ៏ល្អ ហើយក៏នឹងផ្តល់ឱកាសសម្រាប់ទំនិញរបស់ហុងឌូរ៉ាសចូលទៅកាន់ទីផ្សាររបស់ចិន។ 

គួររំឮកថា កាលពីខែមីនាកន្លងទៅ ប្រទេសហុងឌូរ៉ាសបានបញ្ចប់នូវទំនាក់ទំនងការទូតតាមរយៈការទទួលស្គាល់កោះតៃវ៉ាន់ជាប្រទេសឯករាជ្យ ដោយបានងាកមកផ្តោតទំនាក់ទំនងជាមួយប្រទេសចិនវិញ បន្ទាប់ពីប្រធានាធិបតី Xiomara Castro បានជ្រើសរើសបើកទំនាក់ទំនងជាមួយប្រទេសចិនក្នុងការដេញថ្លៃសម្រាប់ការវិនិយោគ និងទីផ្សារការងារបន្ថែមទៀតក្នុងប្រទេស។

លោក Reina បានបង្ហាញការកត់សម្គាល់ថា កាហ្វេនឹងក្លាយជាផលិតផលដំបូងគេបង្អស់របស់ហុងឌូរ៉ាសដែលនឹងត្រូវនាំចូលទៅកាន់ទីផ្សាររបស់ចិន ហើយបានបន្ថែមថាប្រទេសទាំងពីរកំពុងសម្លឹងលើការនាំចេញទិន្នផលនេសាទបង្គា និងផ្លែឪឡឹកសម្រាប់នាំចេញទៅកាន់ប្រទេសចិននាពេលអនាគតផងដែរ។ ហុងឌូរ៉ាសគឺជាប្រទេសមួយក្នុងទ្វីបអាមេរិកកណ្ដាលដែលមានការដាំដុះដំណាំកាហ្វេក្នុងកម្រិតខ្ពស់មួយ ខណៈចិនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកផលិតផលសាច់គោរបស់ហុងឌូរ៉ាស រួមជាមួយផ្លែចេក និងទំនិញសំខាន់ៗមួយចំនួនទៀតទៅកាន់ទីផ្សាររបស់ចិនដូចគ្នា។ 

កាលពីខែមេសាកន្លងទៅ អ្នកការទូតរបស់ហុងឌូរ៉ាស ក៏សង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីសម្រាលបន្ទុកបំណុលរបស់ប្រទេសនេះ ដោយមានការគាំទ្រពីអង្គការហិរញ្ញវត្ថុដោយដៃគូការទូតថ្មីរបស់ខ្លួនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក