ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ការបោះឆ្នោតថ្នាក់ជាតិសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីរបស់ថៃធ្វើឡើងនៅថ្ងៃអាទិត្យនេះ

ថៃ៖ ការបោះឆ្នោតសកលថ្នាក់ជាតិរបស់ប្រទេសថៃបានចាប់ផ្តើមដំណើរការហើយនៅថ្ងៃអាទិត្យ ទី១៤ ខែឧសភានេះ ដែលនេះគឺជាជំហានដ៏សំខាន់មួយទៀតរបស់ថៃក្នុងការជ្រើសតាំងសមាជិកសភាទាំង ៥០០អាសនៈដែលនឹងឈានឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលអាណត្តិថ្មីនេះ។ គួរបញ្ជាក់ថា បើតាមការបញ្ជាក់់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃបានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសរុបមានចំនួនជាង ៥២លាននាក់ ខណៈការបោះឆ្នោតនឹងបញ្ចប់់នៅវេលាម៉ោង ៥ល្ងាចនេះ។ 

ក្នុងចំណោមពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ៥២លាននាក់នេះ មានពលរដ្ឋប្រមាណ ២លាននាក់បានចុះឈ្មោះបោះឆ្នោតមុនកាលកំណត់កាលពីថ្ងៃទី០៧ ខែឧសភារួចរាល់ហើយ។ គួរបញ្ជាក់ថា សមាជិកសភារបស់ថៃទាំង ៥០០នាក់ មាន ៤០០រយនាក់នឹងត្រូវបានជ្រើសរើសចេញពីសំឡេងឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ខណៈ​១០០នាក់ទៀតនឹងត្រូវបានជ្រើសរើសពីបញ្ជីគណបក្សជាតិ គឺជាការដែលបេក្ខជនតំណាងរាស្រ្តត្រូវបានជ្រើសរើសចេញពីបញ្ជីដែលរៀបចំដោយគណបក្សរៀងៗខ្លួន ដោយផ្អែកលើសម្លេងសរុបដែលគណបក្សទទួលបាន។

ក្នុង​ការ​បោះ​ឆ្នោតនៅតាម​មណ្ឌល​នេះ មានអាសនៈ​សភាចំនួន ៤០០ ត្រូវបានបម្រុងទុកសម្រាប់ការបែងចែក ខណៈបេក្ខជនតំណាងរាស្រ្តរហូតដល់ ៤,៧១០នាក់នឹងប្រកួតប្រជែងអាសនៈតាមមណ្ឌលនេះ ស្របពេលដែលក្នុង​បញ្ជី​គណបក្ស​ជាតិ មាន​បេក្ខជន​តំណាងរាស្ត្រ​ជិត ១.៩០០​នាក់ មកពី ៦៧​គណបក្សផ្សេងគ្នា។ សម្រាប់ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតម្នាក់ៗនឹងទទួលបានសន្លឹកឆ្នោតចំនួន ២សន្លឹក គឺមួយសម្រាប់មណ្ឌលបោះឆ្នោត និងមួយទៀតសម្រាប់បញ្ជីគណបក្ស។

គួរបញ្ជាក់ថា នៅក្នុងរាជធានីបាងកក ដែលមានប្រជាជនសរុបជាង ១១លាននាក់ បានចាប់ផ្តើមដំណើរការបោះឆ្នោតនៅម៉ោង ៨ព្រឹក ខណៈប្រជាពលរដ្ឋបាននាំគ្នាសម្រុកទៅបោះឆ្នោតយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្ដាមណ្ឌលបោះឆ្នោតនីមួយៗ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក