ភ្នំពេញ៖ នៅថ្ងៃទី១៤ ឧសភា ២០២៣នេះ កម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ, ក្នុងនោះមិនមានករណីនាំចូលថ្មី, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ឧសភា ២០២៣។
គិតត្រឹមថ្ងៃអាទិត្យនេះកម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៧៣៦នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦៧៩នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៩០៦ករណី(ជាប្រភេទអូមីក្រុង) ៕