ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ឱ្យក្រុមការងារស្វែងរកក្មេងប្រុសលក់ផ្កាម្នាក់នៅបាត់ដំបង

បាត់ដំបង៖ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបង្ហោះសារអមជាមួយរូបភាពលោកនិងក្មេងប្រុសលក់ផ្កាម្នាក់ ដែលបានជួបនៅខេត្តបាត់ដំបង ដោយលើកឡើងថា កាយវិការរបស់ក្មេងម្នាក់នោះ និងដំណើររឿងជីវិតរបស់គេបានធ្វើឱ្យលោកមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន។

សាររបស់លោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះឱ្យដឹងថា រូបថតដោយអត់ព្រៀងទុកប៉ុន្មានសន្លឹកធ្វើឱ្យលោកមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន។

លោក ហ៊ុន ម៉ាណែត បានរំលឹកឱ្យដឹងថាពេលលោកកំពុងអង្គុយនៅក្នុងកម្មវិធីអាហារសាមគ្គីនៅខេត្តបាត់ដំបង កាលពីថ្ងៃសុក្រកន្លងទៅបានក្រឡេកមើលឃើញក្មេងប្រុសម្នាក់ ដែលកំពុងឈរមើលមកលោកពីចំងាយជាមួយផ្កាមួយបាច់នៅក្នុងដៃរបស់ក្មេងប្រុសនោះ។

លោកបានឱ្យដឹងទៀតថា លោកបានបក់ដៃហៅក្មេងប្រុសនោះអោយចូលមកក្បែរដើម្បីសួរនាំ ហើយបានទិញផ្កាទាំងអស់ដើម្បីចែកជូនអ្នកចូលរួមក្នុងកម្មវិធីនោះជាអនុស្សាវរីយ៍។ ក្មេងប្រុសលក់ផ្ការូបនោះបានសំពះអរគុណលោក ហ៊ុន ម៉ាណែត ព្រមទាំងស្ទុះមកឱបលោកដោយទឹកមុខសប្បាយរីករាយ មុននឹងលាលោកចេញទៅ។

លោកថា៖ «កាយវិការរបស់ក្មួយម្នាក់នេះនិងដំណើររឿងជីវិតរបស់គាត់ បានធ្វើអោយខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន»។

លោក ហ៊ុន ម៉ាណែត លើកឡើងថាដោយសារក្មេងប្រុសម្នាក់នោះប្រញាប់ត្រឡប់ទៅផ្ទះវិញក្រោយលក់ផ្កាអស់ ក្រុមការងារក៏មិនបានយកពត៌មានបន្ថែមពីគាត់ដែរ។ លោកបានអោយក្រុមការងារស្រាវជ្រាវរកក្មួយប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត។

លោកក៏បានអរគុណចំពោះអ្នកដែលផ្ញើររូបថតប៉ុន្មានសន្លឹកនោះមកដល់រូបលោកដើម្បីក្រុមការងារងាយស្រួលស្វែងរកក្មេងប្រុសលក់ផ្កានោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក