ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីនឹងមិនជួបជាមួយមេដឹកនាំបក្សប្រឆាំងរហូតដល់បោះឆ្នោតរួច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនជួបជាមួយនឹងមេដឹកនាំបក្សប្រឆាំងរហូតដល់ការបោះឆ្នោតខែកក្កដាបានបញ្ចប់។

សម្ដេចចាត់ទុកបក្សប្រឆាំងថាមានគំនិតច្របូកច្របល់គណៈដែលសុំជួបជាមួយនឹងសម្ដេចតែបានប្រើលោក ជា ប៉ូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំសម្ដេចប្រហែល ២ខែមុន។

សម្ដេចថា៖ «តើភ្លើងទៀតចង់បានអ្វីពិតប្រាកដបានជាបញ្ជូនសារដ៏ច្របូកច្របល់បែបនេះ? បង្កចលាចលមុនការបោះឆ្នោត? បំផ្លាញការបោះឆ្នោត?ពហិការមិនចូលរួមការបោះឆ្នោតតែទម្លាក់កំហុសឲ្យគ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណីស្ថាប័នទាំងពីរបដិសេដ្ឋមិនឲ្យចុះឈ្មោះបោះឆ្នោតដែលវាជាកំហុសរបស់គណបក្សផ្ទាល់»។

ជាមួយគ្នានេះសម្ដេចក៏បានបង្ហោះដោយសារសំឡេងរបស់លោក ជា ប៉ូច ដែលបានប្ដេជ្ញាទម្លាក់សម្ដេច និងបានចោទសួរទៅលោក ជា ប៉ូច ថាតើទំលាក់សម្ដេចដោយរបៀបណា?

អាស្រ័យដោយភាពមិនច្បាស់លាស់របស់បក្សប្រឆាំង និងដោយសារសម្ដេចជាប់រវល់ផងសម្ដេចសូមកំណត់យកម៉ោង៩ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាពគឺក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក