ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក Ten Hag បង្ហាញជំនឿចិត្តថាកីឡាករល្អៗជាច្រើននឹងចង់មកចូលរួមជាមួយ Man Utd

អង់គ្លេស៖ អ្នកចាត់ការក្លិប Manchester United លោក Erik ten Hag បាននិយាយថា Manchester United អាចទាក់ទាញកីឡាករដែលមានគុណភាពបន្ថែមទៀតឱ្យចូលរួមក្រុមបាន បន្ទាប់ពីក្លិបធំនៅអង់គ្លេសមួយនេះហាក់មានភាពតានតឹងខ្លះក្នុងការព្យាយាមនាំយកកីឡាករមួយចំនួនមកចូលរួមក្រុមកាលពីរដូវកាលមុន។ យ៉ាងណាក្ដី លោក Ten Hag បានបញ្ជាក់ថា លោកនឹងព្យាយាមក្នុងការនាំយកកីឡាករល្អៗមកចូលរួមក្រុមបន្ថែមទៀត ដើម្បីធ្វើឱ្យក្លិបរហស្សនាមបិសាចក្រហមនេះឆ្ពោះទៅរករជ្ជកាលរុងរឿងសាជាថ្មី។ 

គួរបញ្ជាក់ថា លោក ten Hag បានចូលកាន់តំណែងកាលពីឆ្នាំមុន និងបានដឹកនាំក្លិបនេះឱ្យឈ្នះពាន League Cup ថ្មីៗនេះ ដែលជាការបញ្ចប់ភាពស្ងប់ស្ងាត់មិនឈ្នះពានសោះរបស់ក្លិបក្នុងរយៈពេល ៦រដូវកាល។ អ្នកចាត់ការជនជាតិហូឡង់រូបនេះមានក្ដីសង្ឃឹមយ៉ាងខ្លាំងថា Manchester United នឹងអាចបញ្ចប់រដូវកាលជាមួយតំណែង Top4 ដើម្បីអាចទទួលបានកៅអីបង្ហាញខ្លួននៅ Champions League រដូវកាលក្រោយ ដែលលោកជឿជាក់ថានឹងអាចនាំឱ្យកីឡាករល្អៗមួយចំនួនចាប់អារម្មណ៍ផ្ទេរមកក្លិបនេះបាន។

លោក Erik Ten Hag បានប្រាប់មកកាន់អ្នកសារព័ត៌៌មានមុនជំនួបជាមួយ Wolverhampton Wanderers ថា៖ "ខ្ញុំមើល​ឃើញ​ភាព​ខុស​គ្នា​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំ​មុន។ កីឡាករជាច្រើនមើលឃើញពីផែនការរបស់យើង ពីអ្វីដែលកំពុងកើតឡើង និងមហិច្ឆតារបស់ក្លិប។ ឆ្នាំមុនយើងបានសម្លឹងឃើញកីឡាករល្អមួយចំនួនដែលយើងជឿថាពួកគេចង់មកកាន់ទីនេះនៅរដូវកាលក្រោយ"។

គួរបញ្ជាក់ថា កាលពីរដូវកាលមុន Manchester United បាននាំយកកីឡាករជាច្រើនមកចូលរួមមានដូចជា Casemiro, Antony, Lisandro Martinez, Christian Eriksen និង Tyrell Malacia ជាដើមក្រោមការដឹកនាំរបស់លោក Ten Hag។ យ៉ាងណាមិញ Manchester United ក៏បានព្យាយាមទាក់ទងកីឡាករល្អៗមួយចំនួនទៀតផងដែរដូចជា Harry Kane របស់ Tottenham Hotspur និង Eirling Haaland ពី Borussia Dortmund ដែលក្រោយមកបានចូលរួមជាមួយ Manchester City ជំនួសវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក