ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាកាសធាតុនៅសិង្ហបុរីឡើងដល់ ៣៧អង្សារសេលើកដំបូងបង្អស់ក្នុងរយៈពេល ៤០ឆ្នាំ

សិង្ហបុរី៖ ទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី (NEA) បានឱ្យដឹងថា សីតុណ្ហភាពនៅសិង្ហបុរីបានហក់ឡើងដល់ ៣៧អង្សារសេនៅថ្ងៃទី១៣ ខែឧសភានេះ​ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ។ គួរបញ្ជាក់ថា សីតុណ្ហភាពខ្ពស់ដល់ ៣៧អង្សារសេនេះត្រូវបានស្ទង់នៅឯតំបន់ Ang Mo Kio ស្ថិតនៅភាគឥសាន្តប្រទេសសិង្ហបុរី ជាសីតុណ្ហភាពខ្ពស់ដល់កំណត់ត្រាកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៨៣។

មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាសីតុណ្ហភាពខ្ពស់បំផុតប្រចាំថ្ងៃនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ ដែលបំបែកកំណត់ត្រាអាកាសធាតុខ្ពស់បំផុតកាលពីខែឧសភា ឆ្នាំមុនផងដែរ ដែលមានកម្រិតត្រឹម ៣៦,៧អង្សារសេប៉ុណ្ណោះ។ គួរបញ្ជាក់ថា សិង្ហបុរីបានចាប់ផ្តើមកត់ត្រាកំដៅប្រចាំឆ្នាំរបស់ខ្លួនតាំងពីឆ្នាំ១៩២៩មក។ 

តាមរយៈការបង្ហោះសារលើហ្វេសប៊ុកពី NEA បានឱ្យដឹងថា ទីតាំងជាច្រើននៅទូទាំងប្រទេសសិង្ហបុរីបានកត់ត្រាសីតុណ្ហភាពលើសពី ៣៦អង្សាសេនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ NEA ក៏បានបញ្ជាក់ថា សីតុណ្ហភាពនៅចុងសប្តាហ៍នេះទំនងជានឹងមិនធ្លាក់ចុះឡើង ដោយអាកាសធាតុនៅតែបន្តមានភាពសភាពក្ដៅ ហើយស្ងួតដដែល ហើយអាកាសធាតុបែបនេះក៏នឹងបន្តទៅដល់សប្តាហ៍ខាងមុខផងដែរ។ 

គួរបញ្ជាក់ថា កាលពីពីរសប្តាហ៍មុន NEA បានបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងប្រទេសសិង្ហបុរីទំនងជានឹងមិនអាចឈានដល់ ៤០អង្សារសេឡើយ ដោយការចេញសេចក្តីថ្លែងការណ៍នេះបានធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ព័ត៌មានមួយចំនួនដែលបានព្រមានពលរដ្ឋសិង្ហបុរីអំពីការវាយប្រហារដោយរលកកំដៅដែលនឹងអាចធ្វើឱ្យអាកាសធាតុក្ដៅខ្លាំងក្នុងចន្លោះពី ៤០ ទៅ ៥០អង្សារសេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក