ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រាប់ឱ្យពន្ធនាគារត្រៀមស្វាគមន៍មេដឹកនាំបក្សភ្លើងទៀនក្រោយពីបក្សនេះមានបំណងប្រមូលផ្ដុំមនុស្ស ប្រឆាំងការសម្រេចរបស់ គ.ជ.ប

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅពន្ធនាគារឱ្យត្រៀមស្វាគមន៍មេដឹកនាំបក្សភ្លើងទៀនក្រោយពីបក្សនេះបានប្រកាសពីបំណងប្រមូលលផ្ដុំមនុស្សតវ៉ាប្រឆាំងសេចក្ដីសម្រេចរបស់ គ.ជ.ប ដែលបដិសេធមិនឱ្យចូលរួមបោះឆ្នោតខាងមុខ។ សម្ដេចបានអំពាវនាវដល់សមាជិកបក្សនេះកុំជឿតាមការញុះញង់របស់មេដឹកនាំបក្សនេះឱ្យសោះ ខណៈបានឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សាពីផ្លូវច្បាប់ប្រឆាំងនឹងគណបក្សភ្លើងទៀនផងដែរ។

កាលពីថ្ងៃទី១២ ខែឧសភា គណបក្សភ្លើងទៀនបានចេញសេចក្ដីប្រកាសព័ត៌មានដោយបានលើកឡើងថាគណបក្សនេះនឹងរៀបចំឯកសារបន្ថែមដើម្បីដាក់ពាក្យសុំចុះឈ្មោះបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទៅ គ.ជ.ប នៅថ្ងៃទី១៣ ខែឧសភានេះ ដោយព្រមានថានឹងមានការប្រមូលផ្ដុំមនុស្សទូទាំងប្រទេសដើម្បីប្រឆាំង គ.ជ.ប ផងដែរប្រសិនជា គ.ជ.ប នៅតែច្រានចោលពាក្យស្នើសុំរបស់ខ្លួន។

ក្នុងសារសំឡេងពិសេសនាល្ងាចថ្ងៃទី១៣ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចេញសារព្រមានទុកជាមុនរបស់គណបក្សនេះជាការគំរាមកំហែងដល់គ.ជ.ប និងសិទ្ធិបញ្ចេញមតិនៅកម្ពុជាផងដែរ។

សម្ដេចថា៖ «ខ្ញុំសូមអំពាវនាវកុំឱ្យបងប្អូនកុំចូលរួមជាមួយចលនាណាមួយរបស់មេដឹកនាំភ្លើងទៀនឱ្យសោះ ហើយសុំបញ្ជាទៅអាជ្ញាធរគ្រប់ទីកន្លែងមិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំប្រឆាំងជាមួយនឹងសណ្ដាប់ធ្នាប់សាធារណៈដែលកម្ពុជាកំពុងរៀបចំនៃការប្រកួតស៊ីហ្គេមនៅឡើយ»។

សម្ដេចបានបញ្ជាឱ្យត្រៀមចាប់ខ្លួនមេដឹកនាំបក្សភ្លើងទៀនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ដែលប្រឆាំងនឹងណ្ដាប់ធ្នាប់សាធារណ ដោយមិនអាចអត់អោនឱ្យបាននោះទេ។

សម្ដេចថា៖ «ប្រសិនបើអស់លោកអ្នកហ៊ានបំផ្លាញនូវសណ្ដាប់ធ្នាប់សាធារណៈ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមយើងសុំព្រមានជាមួយពួកអ្នកឱ្យប្រយ័ត្នជាមួយនឹងទង្វើទាំងឡាយដែលខ្លួនបានធ្វើ។ សុំឱ្យបណ្ដាពន្ធនាគាររៀបចំដើម្បីទទួលមេដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សភ្លើងទៀនប្រសិនជាគេបានប្រព្រឹត្តិបទល្មើសទាំងឡាយ»។

គួរឱ្យដឹងផងដែរថាមានគណបក្សជាង ១០រួចហើយដែលបានដាក់បញ្ជីនិងពាក្យស្នើសុំឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ខណៈគណបក្សភ្លើងទៀនរហូតមកដល់ពេលនេះនៅមិនទាន់ គ.ជ.ប ទទួលយកនៅឡើយដោយ ទាមទារឱ្យគណបក្សដាក់លិខិតដើម ឬសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួនមួយច្បាប់។ នេះបើតាមលិខិតជូនដំណឹងឱ្យបំពេញលក្ខខណ្ឌដែលខ្វះខាត ដែលផ្ញើទៅគណបក្សភ្លើងទៀន កាលពីថ្ងៃទី៩ ខែឧសភា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក