ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតប្រធានអង្គការដែលរិះគន់រឿងអំពើពុករលួយត្រូវបានតែងតាំងឲ្យកាន់តំណែងជាន់ខ្ពស់នៃរដ្ឋាភិបាល

ភ្នំពេញ៖ អតីតប្រធានអង្គការតម្លាភាពកម្ពុជាដែលរិះគន់រដ្ឋាភិបាលរឿងអំពើពុករលួយ លោក ព្រាប កុល ពេលនេះត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលជាតំណែងជាន់ខ្ពស់មួយនៃរដ្ឋាភិបាលកម្ពុជា ដែលជាតំណែងជាន់ខ្ពស់មួយនៃរដ្ឋាភិបាលកម្ពុជា។

ក្នុងព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី១៣ ខែឧសភា លោក ព្រាប កុល ត្រូវបានតែងតាំងបន្ទាប់ពីមានការក្រាបបង្គំថ្វាយស្នើសុំពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។

ក្រៅពីនោះយើងក៏ឃើញមានរូបភាពដែលលោក ព្រាប កុល បានអង្គុយពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចំនួន ៤សន្លឹកផងដែរ។

គួរឱ្យដឹងផងដែរនៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ មានចលនានៃការសុំចុះចូលជាមួយរដ្ឋាភិបាលកាន់តែច្រើនពីសកម្មជន និងអ្នកដែលធ្លាប់រិះគន់រាជរដ្ឋាភិបាល។ ការស្នើសុំចុះចូលនេះក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សប្រជាជនស្វាគមន៍ជាបន្តបន្ទាប់ផងដែរ។

ថ្មីៗនេះអ្នកវិភាគម្នាក់នៅសហរដ្ឋអាមេរិកលោក ស៊ូ ណារ៉ូ ក៏ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក