ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីតាមរកនាឡិកាមួយគ្រឿងដែលប្ដូរជាមួយសម្ដេច ជា ស៉ីម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតចំនួន ៣សន្លឹកដោយបានរំលឹកនឹកឃើញទៅដល់នាឡិកាមួយខ្សែដែលសម្ដេចពាក់តាំងពីនៅជាក្មេងវត្តរហូតក្លាយជារដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងឆ្នាំ១៩៧៩។

សម្ដេចតេជោបានលើកឡើងថាសម្ដេចនៅតែខិតខំស្វែងរកនាឡិកាដែលសម្ដេចបានពាក់នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញទំនាក់ទំនងតេឡេក្រាមរបស់សម្ដេចថា៖ «បានត្រឹមរូបថត!ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរជាមួយបងជា សុីម ក្នុងឆ្នាំ១៩៨២»។

សម្រាប់តេជោបានរំលឹកថាសម្ដេចបានទទួលរូបថតបីសន្លឹកនេះពីបណ្ដាញសង្គម ដោយបានរំលឹកថានៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃក្នុងរូបថតនេះគឺជានាឡិកាដែលសម្ដេចកំពង់ស្វែងរក។

សម្ដេចបានលើកឡើងថាដោយសារតែនាឡិកានេះហើយបានជួយសម្ដេចរួចផុតពីការដាក់ទណ្ឌកម្មពីព្រះសង្ឃក៏ដូចជាជួយសម្ដេចក្នុងដំណើរដ៏វែងឆ្ងាយរហូតក្លាយជារដ្ឋមន្ត្រីការបរទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៩។

សម្ដេចថា៖ «នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ប្រហែលចុងឆ្នាំ១៩៦៩ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេចបោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង៥០០០រៀលយកទៅទិញនាឡិកាម៉ាកទីតូនីមួយគ្រឿង។ ប្រហែលដើមខែមិនា១៩៧០ខ្ញុំបានយកនាឡិកានេះទៅប្តូរជាមួយហាងនាឡិកានៅស្រុកមេមត់ដោយយកម៉ាកទីតូនីដែលមានតម្លៃខ្ពស់ជាងរហូតដល់៨៧០០រៀលលុយជំនាន់នោះ(មាសមួយដំឡឹងតម្លៃ៣២០០រៀល)។ ដូចនេះនាឡិកានេះមានតម្លៃស្មើនិងជាង២ដំឡឹងមាសនាពេលនោះ។នាឡិកានេះបានជួយខ្ញុំច្រើនមិនឲ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺតពិសេសបំរើការក្នុងកងទ័ពរហូតជារដ្ឋក្រសួងការបរទេស១៩៧៩.១៩៨០និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស ១៩៨១-១៩៨២ មុនពេលប្តូរនាឡិកានេះជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២»។

សម្ដេចតេជោគឺជាមនុស្សម្នាក់ដែលស្រឡាញ់នៅនាឡិកា សម្ដេចមាននាឡិកាជាច្រើនដែលមានតម្លៃខ្ទង់រាប់លានដុល្លារផងដែរ។ ក្នុងពេលដែលសម្ដេចជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចក៏បានឲ្យក្រុមហ៊ុនកម្ពុជាមួយផលិតនាឡិកាសម្រាប់ផ្ដល់ជូនមេដឹកនាំអាស៊ាននិងមេដឹកនាំពិភពលោកដែលមកចូលរួមក្នុងកិច្ចប្រជុំនេះផងដែរដែលមួយគ្រឿងមានតម្លៃប្រមាណ ២៥ពាន់ដុល្លារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក