ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យុវជន ២នាក់ដែលថាម៉ូតូជាប់លេខ២ ហោះកង់មុខពេលនេះត្រូវបាននាំខ្លួនទៅសួរនាំ

ភ្នំពេញ៖ យុវជន ២នាក់ដែលជិះម៉ូតូបង្ហោះម៉ូតូកាលពីយប់ថ្ងៃទី៩ ខែឧសភា ត្រូវបាននគរបាលខណ្ឌទួលគោកហៅទៅសួរនាំហើយបន្ទាប់ពីបានលើកឡើងថាម៉ូតូដែលហោះកង់មុខជ្រុលបង្កគ្រោះថ្នាក់ចរាចរណ៍នោះដោយសារជាប់លេខទើបបានហោះ មិនមែនជាចេតនារបស់ខ្លួននោះទេ។

យុវជនទាំងពីរនាក់នោះត្រូវបានឃាត់ខ្លួនទៅសួរនាំនៅវេលាម៉ោងប្រមាណ ១២និង៤០នាទី ថ្ងៃទី១២ ខែឧសភានេះ ក្រោយពីយុវជនទាំងពីរនេះបានជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណ:បង្កភាពអាណាធិបតេយ្យក្នុងសង្គម ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០:២០នាទី។

បច្ចុប្បន្នក្មេងទាំង ២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។

គួរឱ្យដឹងដែរថាកាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅសង្កាត់ផ្សារដើមគ ដែលត្រូវបានគេថតបានតាមផ្លូវឃើញសកម្មភាពបង្ហោះម៉ូតូរបស់ក្មេងទាំងពីរនាក់នេះ តែបន្ទាប់ពីត្រូវបានសួរនាំយុវជនម្នាក់ដែលជាម្ចាស់ម៉ូតូថាម៉ូតូម៉ាកហុងដា Dream របស់ខ្លួនមានបញ្ហាជាប់លេខ២ មូលហ្គាទៅហោះកង់មុខតែម្ដង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក