ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កីឡាការិនី ស្រួង ភាវី ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើវិញ្ញាសាប៊ីយ៉ាការ៉ុម ១បាំង

ភ្នំពេញ៖ កីឡាការិនី ស្រួង ភាវី នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសាប៊ីយ៉ាការ៉ុម ១បាំង ក្រោយយកឈ្នះគូប្រកួតកីឡាការិនីថៃ Vutthiphan Kongkaket ក្នុងលទ្ធផល៥០ ទល់នឹង២៦ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនសែនសុខ។

កីឡាការិនី ស្រួង ភាវី នឹងបន្តប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅព្រឹកស្អែកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ជាមួយគូប្រកួតដែលនឹងប្រកួតឈ្នះឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃនេះដែរ។

កីឡាការិនី ស្រួង ភាវី បានមេដាយមាសមួយទៅហើយ លើប្រភេទកីឡាប៊ីយ៉ា ស្នូកឃ័រ នៃវិញ្ញាសាប៊ីយ៉ាការ៉ុម៣បាំង កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីឈ្នះកីឡាការិនីវៀតណាម Hong Yen Nhi Nguyen ក្នុងលទ្ធផល ២៥-២០៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក