ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាត្រូវបានជ្រើសតាំងជាអនុប្រធាននៃក្រុមអ្នកជំនាញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល នៅសន្និសីទសហប្រជាជាតិ

ហ្សឺណែវ៖ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ឡុង កែមវិចិត្រ ត្រូវបានទទួលការគាំទ្រជាអនុប្រធាននៃកិច្ចប្រជុំលើកទី៦ នៃក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល (Intergovernmental Group of Expert on E-commerce and the Digital Economy) នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍ (UNCTAD) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

សន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៣ ដោយកិច្ចប្រជុំលើកទី៦ នេះគឺរៀបចំឡើងក្រោមប្រធានបទ “តើត្រូវធ្វើយ៉ាងណាឱ្យទិន្នន័យរួមចំណែកបានដល់ការសម្រេចនូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព (How to make data work for the 2030 Agenda for Sustainable Development)”។

ក្នុងតួនាទីជាអនុប្រធានកិច្ចប្រជុំ អគ្គរាជទូតកម្ពុជាបានដើរតួជាអ្នកសម្របសម្រួលក្នុងវគ្គពិភាក្សាចំនួនពីរគឺ វគ្គពិភាក្សាស្ដីពី តម្រូវការជាមុនសម្រាប់ការចែកចាយផលចំណេញពីសេដ្ឋកិច្ចឌីជីថលប្រកបដោយសមធម៌ (Prerequisites for a more equitable distribution of gains from the digital economy) និង ការសម្រួចកិច្ចពិភាក្សាស្ដីពីអភិបាលកិច្ចទិន្នន័យ ដើម្បីបង្កើនសក្តានុពលនៃទិន្នន័យសម្រាប់ការអភិវឌ្ឍន៍ (Shaping the data governance debate to maximize the development potential of data)។

នៅក្នុងវគ្គពិភាក្សាទាំងពីរ វាគ្មិននិងអង្គប្រជុំទាំងមូលបានពិភាក្សាគ្នាលើប្រធានបទដូចជា៖ ការបែកខ្ញែកនៃអភិបាលកិច្ចទិន្នន័យក្នុងក្របខណ្ឌសកល និងតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការបង្កើតជាវេទិកាពហុភាគីសម្រាប់ពិភាក្សាលើបញ្ហានេះ ការការពារទិន្នន័យនិងឯកជនភាពនៃទិន្នន័យ បញ្ញាសិប្បនិម្មិត ការយកពន្ធនៅក្នុងសេដ្ឋកិច្ចឌីជីថល បញ្ហាប្រឈមរបស់ប្រទេសអភិវឌ្ឍន៍ និងប្រធានបទពាក់ព័ន្ធមួយចំនួនទៀត។

ទន្ទឹមនោះ កម្មវិធីបើកនៃកិច្ចប្រជុំលើកទី៦នេះ ស្ថានបេសកកម្មកម្ពុជាក៏បានចូលរួមថ្លែងសេចក្ដីថ្លែងការរបស់កម្ពុជា ដោយលើកឡើងពីចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាសេដ្ឋកិច្ចនិងសង្គមឌីជីថលក្នុងឆ្នាំ២០៣៥ តាមរយៈការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ក៏ដូចជាការចូលរួមក្នុងការបង្កើតវិធានស្ដីពីអភិបាលកិច្ចទិន្នន័យតាមរយៈកិច្ចព្រមព្រៀងតំបន់ និងទ្វេភាគីនានាដែលកម្ពុជាជាសមាជិក។

ស្ថានបេសកកម្មកម្ពុជាក៏បានរំលឹកដល់សមាជិកទាំងអស់អំពីបញ្ហាប្រឈមនានារបស់កម្ពុជានិងប្រទេសអភិវឌ្ឍន៍តិចតួច ហើយក៏បានស្នើសុំឲ្យសហគមន៍អន្តរជាតិទាំងមូល គាំទ្រដល់ការប្រែក្លាយឌីជីថលរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីឲ្យប្រទេសទាំងនេះ អាចទាញយកផលប្រយោជន៍ពេញលេញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក