ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចមកប្តូរយកប័ណ្ណចូលទស្សនាពិធីបិទស៊ីហ្គេមនៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស អាចយកសំបុត្រចាស់មកប្តូរយកប័ណ្ណថ្មីសម្រាប់ចូលទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង៨:៣០នាទី ដល់ ១១:៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២:៣០នាទី ដល់ ៥:៣០នាទីល្ងាច។

នេះបើតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិ CAMSOC- CAMAPGOC ដែលប្រកាសនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

គណៈកម្មាធិការជាតិ CAMSOC- CAMAPGOC បានរៀបចំ៣ពាន់កន្លែងសម្រាប់ឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសបានចូលទស្សនាពិធីបើក-បិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចធ្វើប័ណ្ណចូលទស្សនា និងបណ្ណរថយន្តថ្មីសម្រាប់ប្រើប្រាស់ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ពោលបណ្ណសម្រាប់ចូលទស្សនាពិធីបើកស៊ីហ្គេមទុកជាមោឃៈ។

ការសម្រេចធ្វើប័ណ្ណថ្មីចូលទស្សនាពិធីបិទស៊ីហ្គេមនៅថ្ងៃខាងមុខនេះ គឺធ្វើឡើងដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នាឱកាសបិទព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ម្យ៉ាងទៀតដើម្បី រក្សាបាននូវកន្លែងអង្គុយ សមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក