ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Elon Musk ប្រកាសថាលោករកបានអ្នកគ្រងតំណែង CEO ថ្មីរបស់ Twitter ហើយ

អាមេរិក៖ លោក Elon Musk បានប្រកាសថា លោកបានស្វែងរកឃើញអ្នកដែលស័ក្តិសមសម្រាប់តំណែង CEO ថ្មីរបស់ Twitter ហើយ ប៉ុន្តែមិនបានបង្ហាញអត្តសញ្ញាណរបស់បុគ្គលនោះនៅឡើយទេ ខណៈដែលកាសែតធំមួយគឺ Wall Street Journal បានរាយការណ៍ថា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Comcast NBCUniversal លោកស្រី Linda Yaccarino កំពុងពិចារណាលើតំណែងថ្មីនេះ។ 

លោក Elon Musk បានប្រកាសនៅលើសារ Tweet មួយថា លោកពិតជារំភើបក្នុងការប្រកាសថា លោកបានស្វែងរកឃើញ CEO ថ្មីសម្រាប់ X/Twitter ដែលនាងនឹងចូលមកធ្វើការនៅក្នុងពេល ៦សប្តាហ៍ខាងមុខនេះ។ ក្រៅពីនោះ លោក Elon Musk បាននិយាយថា លោកនឹងផ្លាស់ប្តូរតួនាទីទៅជាប្រធានផ្នែកបច្ចេកវិទ្យានៃ Twitter ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះផងដែរ។ 

គួរបញ្ជាក់ថា លោក Elon Musk បានទទួលតួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុន Twitter ចាប់តាំងពីពេលដែលលោកបានទិញក្រុមហ៊ុនបណ្ដាញសង្គមនេះក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីខែតុលា ឆ្នាំ២០២២ ហើយលោកក៏ធ្លាប់បានប្រកាសថាលោកនឹងលាឈប់ពីតំណែង CEO វិញនៅពេលលោករកបានបុគ្គលល្ងង់ណាម្នាក់ដែលស័ក្តិសមនឹងតួនាទីនេះ។ ដោយឡែក បើតាមប្រភពពី Reuter ក៏បានបញ្ជាក់ថា បើតាមប្រភពមួយសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា លោកស្រី Linda Yaccarino គឺជាជម្រើសដ៏សក្តិសមមួយសម្រាប់តំណែងនេះក្នុងក្រសែភ្នែកលោក Elon Musk។ យ៉ាងណាក្ដី សាមីខ្លួនផ្ទាល់ពុំទាន់មានការអធិប្បាយណាមួយជុំវិញបញ្ហានេះទេ។

កន្លងមក លោក Elon Musk ពុំដែលបានប្រកាសពីបេក្ខភាពណាមួយជាផ្លូវការសម្រាប់តំណែង CEO Twitter ឡើយ ខណៈបេក្ខភាពជាច្រើនត្រូវបានលើកឡើងថាមានភាពស័ក្តិសមឥតខ្ចោះសម្រាប់តំណែងកំពូលនេះ។ អតីត CEO នៃក្រុមហ៊៊ុន Yahoo! លោកស្រី Marissa Mayer រួមជាមួយអតីត CEO របស់ YouTube លោកស្រី Susan Wojcicki ព្រមទាំងនាយកជាន់ខ្ពស់នៃក្រុមហ៊ុនអភិវឌ្ឍន៍បន្ទះឈីបក្នុងខួរក្បាល លោកស្រី Shivon Zilis ក៏ស្ថិតក្នុងបញ្ជីបេក្ខភាពបន្ទាប់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក