ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អារ៉ាប៊ីសាអូឌីត ត្រៀមស្វាគមន៍ជនបរទេសដែលចាក់វ៉ាក់សាំងរួចរាល់

អារ៉ាប៊ីសាអូឌីត៖ សារព័ត៌មានរដ្ឋរបស់អារ៉ាប៊ីសាអូឌីត បានបញ្ជាក់នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១នេះថា រាជាណាចក្រអារ៉ាប៊ីសាអូឌីត នឹងបើកច្រកព្រំដែនរបស់ខ្លួនទទួលស្វាគមន៍រាល់ជនបរទេសទាំងឡាយណាដែលមានបំណងមកកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែការទទួលស្វាគមន៍នេះសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់តែប៉ុណ្ណោះ។ គួរឱ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានបិទខ្ទប់មិនទទួលអ្នកដំណើរបរទេសប្រមាណ ១៧ ខែមកហើយ ក្រោយការផ្ទុះឡើងនូវការរាតត្បាតកូវីដ-១៩។

យ៉ាងណាក្តីរដ្ឋាភិបាលនៅមិនទាន់ធ្វើការដកបំរាមវិធានការលើតំបន់សក្ការៈដ៏ពិសិដ្ឋនៅទីក្រុង Mecca នៅឡើយទេ ដែលប្រាកដណាស់ថាទីនោះប្រាកដជាស្រូបទាញបានមនុស្សរាប់លាននាក់ឡើងវិញ ប្រសិនបើរដ្ឋាភិបាលដកបំរាមពាក់ព័ន្ធនឹងវិធានការកូវីដ-១៩។

យ៉ាងណាក្តី មិនមែនអ្នកចាក់វ៉ាក់សាំងរួចរាល់ទាំងអស់សុទ្ធតែអាចចូលទៅកាន់អារ៉ាប៊ីសាអូឌីតបាននោះទេ ពោលគឺរដ្ឋាភិបាលអនុញ្ញាតតែអ្នកដែលបានចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះ ពោលរួមមានដូចជា វ៉ាក់សាំង Pfizer-BioNTech, AstraZeneca, Moderna និង Jonhson & Jonhson ជាដើម ដែលអ្នកបានចាក់វ៉ាក់សាំងទាំងនោះហើយ មិនតម្រូវឱ្យមានការធ្វើចត្តាឡីស័កនោះទេ ពោលគឺពួកគេគ្រាន់តែមានវិញ្ញាប័នបត្របញ្ជាក់ថាគ្មានកូវីដ-១៩ ៧២ម៉ោងមុនហោះមកកាន់អារ៉ាប៊ីសាអូឌីត និងបំពេញព័ត៌មានលម្អិតមួយចំនួនជាមួយអាជ្ញាធរសុខាភិបាលក្នុងប្រទេស។

មកដល់បច្ចុប្បន្ននេះ អារ៉ាប៊ីសាអូឌីតបានផ្តល់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនប្រមាណ ២៦លាននាក់រួចរាល់ហើយ ក្នុងចំណោមប្រជាជនសរុបជាង ៣៥លាននាក់ ហើយចាប់ពីថ្ងៃទី១​ ខែសីហានេះ វ៉ាក់សាំងនឹងក្លាយជាកាតព្វកិច្ច ពោលគឺមានតែអ្នកចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះទើបអនុញ្ញាតឱ្យចូលទៅកាន់ទីតាំងសាធារណៈ និងកន្លែងកម្សាន្តនានាបាន ដោយរាប់បញ្ចូលទាំងការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈផងដែរ។ អារ៉ាប៊ីសាអូឌីត មានអ្នកឆ្លងកូវីដ-១៩ ទូទាំងប្រទេសសរុបជាង ៥២៣,០០០នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៨,២១៣នាក់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក