ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីការទូតជាន់ខ្ពស់អាមេរិក និងចិនជួបជជែកត្រង់ទៅត្រង់មកនៅទីក្រុងវីយែន

សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងអ្នកការទូតកំពូលចិន លោក Wang Yi បានជួបប្រជុំគ្នានៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីប្រកាសរួមគ្នាមួយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលធ្វើឡើងនៅថ្ងៃទី១១ ខែឧសភាម្សិលមិញនេះ ដែលនេះគឺជារូបភាពមួយដែលបង្ហាញថា មហាអំណាចទាំងពីរនៅតែព្យាយាមរក្សាទំនាក់ទំនងការទូតរួមគ្នាដដែល ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាពិសេសទៅលើបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មន្រ្តីការទូតកំពូលទាំងពីររូបនៃមហាអំណាចទាំងពីរនេះបានជួបជជែក និងពិភាក្សាគ្នាអស់រយៈពេលជាង ៨ម៉ោងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដោយបានបញ្ចប់នូវបញ្ហាជាប់គាំងផ្នែកការទូតដែលកើតមានដោយសារព្រឹត្តិការណ៍នៃការបាញ់ទម្លាក់បាឡុងហោះរបស់ចិនពីសំណាក់សហរដ្ឋអាមេរិកកាលពីខែមករា និងខែកុម្ភៈកន្លងទៅ។ 

យោងតាមប្រភពព័ត៌មានពីសេតវិមានបានឱ្យដឹងថា ភាគីទាំងពីរបានពណ៌នាកិច្ចប្រជុំដែលមិនបានប្រកាសជាមុននេះថា ប្រកបដោយភាពច្បាស់លាស់ និងសារៈសំខាន់ ព្រមទាំងមានវឌ្ឍនភាព ដែលគ្របដណ្តប់លើប្រធានបទសំខាន់ៗជាច្រើនរួមទាំងការឈ្លានពានរបស់រុស្សីទៅលើប្រទេសអ៊ុយក្រែន ព្រមទាំងការជជែកពីបញ្ហាកោះតៃវ៉ាន់ដែលជាប្រធានបទដ៏រសើបបំផុតទាំងពីរនៅក្នុងទំនាក់ទំនងដ៏ចាក់ស្រែះរវាងប្រទេសសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោកនេះ។

កន្លងមក ទីក្រុងវ៉ាស៊ីនតោនបានព្រមានចិនម្តងហើយម្តងទៀតប្រឆាំងនឹងការផ្តល់ជំនួយយោធាណាមួយដល់រុស្ស៊ី ហើយកំពុងឃ្លាំមើលយ៉ាងដិតដល់នូវចំណាត់ការរបស់ខ្លួនលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន។ គួរបញ្ជាក់ថា កោះតៃវ៉ាន់ជានិច្ចកាលតែងតែព្រួយបារម្ភ និងឃ្លាំមើលជាប់រហូតលើគោលបំណងនៃការឈ្លានពានពីប្រទេសចិន ខណៈដែលទីក្រុងប៉េកាំងបានបង្កើននូវការគំរាមកំហែង ព្រមជាមួយសកម្មភាពយោធានៅជុំវិញកោះនេះជាច្រើនលើកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ 

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ចុះផ្សាយថា លោក Wang បានពន្យល់យ៉ាងទូលំទូលាយអំពីជំហរដ៏ឧឡារិករបស់ចិនលើកោះតៃវ៉ាន់ ដោយបន្ថែមថា អ្នកការទូតទាំងពីរបានយល់ព្រមបន្តប្រើប្រាស់ឱ្យបានល្អនូវបណ្តាញយុទ្ធសាស្ត្រនេះសម្រាប់ការទំនាក់ទំនង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក