ភ្នំពេញ៖ នៅថ្ងៃទី១២ ឧសភា ២០២៣នេះ កម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ-១៩, និងមានអ្នកជំងឺជាសះស្បើយ ចំនួន១នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ឧសភា ២០២៣។
គិតត្រឹមថ្ងៃសុក្រនេះកម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៧៣៦នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦៧៨នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៩០៦ករណី(ជាប្រភេទអូមីក្រុង) ៕