ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ “ មិត្តភាព Order of Friendship”

ភ្នំពេញ: នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ញើសារលិខិតអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ “ មិត្តភាព Order of Friendship” ពី លោក Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តថាការទទួលបានគ្រឿងឥស្សរិយយសនេះ ពិតជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត និងជាមោទនភាព ដ៏ខ្ពង់ខ្ពស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយជាការស័ក្តិសមបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តើមចេញពីស្នាដៃនៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងការកសាង និងពង្រឹងទំនាក់ទំនងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃជាមួយ ប្រទេសរុស្ស៊ីនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងទៅអនាគត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្ថែមទៀតថាក្រោមការដឹកនាំដ៏ឆ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គោលនយោបាយការបរទេសដ៏ត្រឹមត្រូវរបស់កម្ពុជា បានធ្វើឱ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពជាតិលើឆាកអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក