ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេច ទៀ បាញ់៖ ជាមោទនភាពខ្លាំង! គុនខ្មែរត្រូវបានដាក់បញ្ជូលក្នុងកីឡាអាស៊ីអាគ្នេយ៍ស្របច្បាប់

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថាសម្តេចមានមោទនភាពខ្លាំងណាស់ដែលវិញ្ញាសារគុនខ្មែរត្រូវបានដាក់បញ្ជូលក្នុងកីឡាអាស៊ីអាគ្នេយ៍ដោយស្របច្បាប់។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់ការប្រកួតគុនខ្មែរនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ សម្តេចពិជ័យសេនាលើកឡើងថា មុនមោទនភាពដែលទទួលបាននេះក៏មានភាពចម្រូងចម្រាស់ខ្លះដែលតម្រូវឱ្យសម្តេចចំណាយពេលវេលាច្រើនជាងកន្លែងប្រកួតដទៃ ដើម្បីបញ្ជាក់ឱ្យឃើញថាគុនខ្មែរពិតមានសក្តានុពលខាងកីឡា។

សម្តេចពិជ័យថ្លែងថា ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានទទួលស្គាល់ ហើយបានបញ្ជូល គុនខ្មែរទៅក្នុងធម្មនុញ្ញរបស់ខ្លួនហើយ ដែលគុនខ្មែរនាពេលនេះអាចចេញប្រកួតបានគ្រប់តំបន់ និងក្លាយជាប្រភេទកីឡាស្របច្បាប់ ខណៈនេះជាក្តីប្រាថ្នារបស់កម្ពុជា។

សម្តេចមានប្រសាសន៍ថា៖ «ចាប់ពីពេលនេះទៅគុនខ្មែររបស់យើងនឹងចេញទៅប្រកួតនៅគ្រប់ទិសទីបានទាំងអស់នៅគ្រប់ភូមិភាគ និងតំបន់ ដែលជាប្រភេទកីឡាមួយស្របច្បាប់នៅក្នុងអ្វីដែលយើងប៉ងប្រាថ្នាជាយូរណាស់មកហើយ»។

ការប្រកួតគុនខ្មែរត្រូវបានបិទបញ្ចប់ការប្រកួតថ្ងៃទី១១ ខែឧសភា ដោយពេលនោះកីឡាករគុនខ្មែរបានឈ្នះមេដាយមាស រួមមានកីឡាករ ព្រំ សំណាង, ឈុត វ៉ាន់ថង, ឃុន ឡាំងកូស៊ីន, ឃុន បូរ៉ា,ទិត សោភ័ណ្ឌ, ឡៅ ចន្ទ្រា និង កីឡាការិនី ទូច ចាន់វត្តី ខណៈកីឡាការិនី មើយ ស៊ឹង និង ទួន ស្រីភីន បានទទួលមេដាយប្រាក់។

គួរឱ្យដឹងដែរថា កម្ពុជាទទួលបានមេដាយមាសចំនួន១៤ ក្នងលើវិញ្ញាសារប្រកួត គុនខ្មែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក