ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនផ្តល់ថវិកាជិត ៧ម៉ឺនដុល្លារសម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួន ៦៩ ៣៣៣ដុល្លារអាមេរិក សម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី និងនាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ) លោក គឹម ឈន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ។

ឯកអគ្គរាជទូត អ៊ូអិណុ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការកន្លងមករបស់ជប៉ុនក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកសង្ឃឹមថាគម្រោងនេះនឹងជួយធានាបាននូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។

គូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៨ ខែឧសភា គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិសរុបចំនួន ១០ ១៣០នាក់ ក្នុងនោះស្រី ៥ ០៥៦នាក់ ប៉ុន្តែមិនទាន់ទទួលពាក្យសុំសង្កេតការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិពីស្ថាប័ន ឬប្រទេសណាមួយនៅឡើយទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក