ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខាន់ ចេសា ឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ កីឡាការិនី ខាន់ ចេសា ដែលបានយកឈ្នះមេដាយមាសក្នុងប្រភេទកីឡាជឺជីតស៊ូ លើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម នាព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ បានឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជានៅថ្ងៃទី១១ ខែឧសភា ដើម្បីអបអរទិវា ៨ ឧសភា ២០២៣។

ក្នុងកិច្ចសម្ភាស៍ជាមួយសារព័ត៌មានក្នុងស្រុក កីឡាការនី ខាន់ ចេសា បានថ្លែងអំណរគុណដល់អ្នកគាំទ្រ និង ប្រជាជនកម្ពុជាដែលផ្តល់កម្លាំងចិត្ត គាំទ្រគ្រប់ការប្រកួតខ្លួន ហើយដើម្បីជាការតបស្នង កីឡាការនីរូបនេះបានយកថវិកា ១ពាន់ដុល្លារឧបត្ថម្ភតាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជួយដល់ប្រជាជនដែលកំពុងជួបប្រទះទុក្ខលំបាក។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណចំពោះ កញ្ញា ខាន់ ចេសា ដែលបានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក