ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតអ្នកគាំទ្របក្សប្រឆាំងមួយទៀតហើយចេញមកហែកកេរ្តិ៍បក្សមួយនេះ

ភ្នំពេញ៖ អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទានលោកស្រី ឃុត ណារឿន ព្រមទាំងស្វាមីបានចេញវីដេអូមួយធ្វើការសុំទោសទៅកាន់នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាដោយបានស្នើសុំចូលគណបក្សនយោបាយដ៏ធំមួយនេះ។ លោកស្រីលើកឡើងថាការគាំទ្រគណបក្សប្រឆាំងកាលពីកន្លងទៅគឺបានត្រឹមតែការខកចិត្តប៉ុណ្ណោះ។

វីដេអូប្រមាណ ៣នាទីដែលបានបង្ហោះនៅលើបណ្ដាញសង្គមលោកស្រី ឃុត ណារឿន និងស្វាមីកំពុងអង្គុយនៅលើសាឡុងឈើលើកដៃក្រាបសំពះសុំទោសទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងពាក្យថាកូនសុំទោសដែលបានខុសឆ្គងកាលពីកន្លងទៅដោយសារតែការជឿលើការបោកបញ្ឆោត ពីលោក សម រង្ស៊ី។

លោកស្រី ឃុត ណារឿន បានលើកឡើងថាក្នុងនាមជាសកម្មជនមួយរបស់គណបក្សសង្គ្រោះជាតិលោកស្រីបានដើរគៀងគោប្រមូលថវិកាប្រជាពលរដ្ឋ ដើម្បីយកមកជូនគណបក្សសង្គ្រោះជាតិបើកស្ថានីយទូរទស្សន៍ តែជាលទ្ធផលស្ថានីយទូរទស្សន៍ក៏គ្មាន ហើយលុយថវិកាដែលនាងខំប្រមូលពីប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាននោះក៏មិនដឹងទៅណា។

លោកស្រីលើកឡើងទៀតថាគណបក្សភ្លើងទៀនដែលបានបន្តពីគណបក្សសង្គ្រោះជាតិក៏មិនខុសគ្នាដែរ ជាហេតុធ្វើឲ្យលោកស្រីអស់ជំនឿនិងបានបើកភ្នែកភ្លឺឃើញនៅស្នាដៃកសាងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

ដោយហេតុនេះលោកស្រីក៏បានសុំការអភ័យទោសពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងស្នើសុំចូលជាសកម្មជនរបស់គណបក្សប្រជាជនមួយរូបផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោបានសរសេរសារមួយបង្ហោះនៅលើ Channel Telegram របស់សម្ដេចថា៖ «សូមស្វាគមន៍កូនស្រី ឃុត ណារឿន ដែលបានស្នើរសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ តាមរយះការបកស្រាយក្នុងវីដេអូនេះនឹងជួយពន្យល់ដល់ប្រជាជនយើងថាតើក្រុមប្រឆាំងគេបានធ្វើអ្វីខ្លះចំពោះប្រជាជនយើង»។

គួរឱ្យដឹងផងដែរនៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ មានចលនានៃការសុំចុះចូលជាមួយបក្សប្រជាជនកាន់តែច្រើនពីសកម្មជនដែលធ្លាប់តែប្រឆាំងរាជរដ្ឋាភិបាល។ ការស្នើសុំចុះចូលនេះក៏ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សប្រជាជនស្វាគមន៍ជាបន្តបន្ទាប់ផងដែរ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក