ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាយុគ្រាន់តែតួលេខ ព្រោះនាយករដ្ឋមន្ត្រីកម្ពុជានៅកម្លាំងពេញក្នុងវ័យ ៧០ឆ្នាំ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីសកម្មភាពការងារប្រចាំថ្ងៃរបស់សម្ដេចនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ។ សម្ដេចបានលើកឡើងថា អាយុគឺគ្រាន់តែជាតួលេខប៉ុណ្ណោះ។

សម្ដេចតេជោបានសរសេរនូវបង្ហោះនៅលើChannel តេឡេក្រាម របស់សម្ដេចនៅល្ងាចនេះថា៖ «ម្សិលមុិញសម្រាប់ខ្ញុំប្រើពេល ១៥ម៉ោងពីពេលស្លៀកពាក់ពេលព្រឹករហូតពេលដោះសម្លៀកបំពាក់ពេលយប់។ ថ្ងៃនេះព្រឹកប្រជុំនៅក្រុងឡាប៊ួនបាចូ ប្រទេសឥណ្ឌូនេសុី ល្ងាចវាយកូនគោលនៅក្រុងតាខ្មៅខេត្តកណ្តាលកម្ពុជា។ អាយុច្រើនកម្លាំងមានធ្វើការបានច្រើនត្រូវឆ្លៀតហាត់ប្រាណដោយលេងកីឡា។ ប្រទេសយើងកំពុងប្រកួតកីឡាសុីហ្គេមលើកទី៣២ ដែលកំពុងប្រព្រឹត្តិទៅយ៉ាងរលូន»។

ជាមួយគ្នានេះសម្ដេចបានផ្ញើសារយ៉ាងខ្លីមួយថា កីឡារស់ក្នុងសន្តិភាព សន្តិភាពសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក