ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រាប់បាល់ខ្សែប្រយុទ្ធអ៊ីរ៉ង់ Mehdi Taremi ជាប់ជាគ្រាប់បាល់ល្អដាច់គេរបស់ទ្វីបអឺរ៉ុប

អឺរ៉ុប៖ សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានប្រកាសថា គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យ (Bicycle Kick) របស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ីរ៉ង់ Mehdi Taremi ក្នុងការប្រកួតរវាងក្រុម FC Porto យកឈ្នះលើតោខៀវ Chelsea វគ្គ ៨ក្រុមចុងក្រោយពាន UEFA Champions League រដូវកាល ២០២០/២១ នោះ បានជាប់ជាគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាលរបស់ UEFA។

គ្រាប់បាល់ដែលត្រូវបានដាក់ឱ្យគេបោះឆ្នោតក្នុងឆ្នាំនេះ គឺជាគ្រាប់បាល់បញ្ចូលទីដ៏អស្ចារ្យជាច្រើនក្នុងការប្រកួតគ្រប់ក្របខណ្ឌទ្វីបអឺរ៉ុប រាប់បញ្ចូលទាំងគ្រាប់បាល់បញ្ចូលទីក្នុងព្រឹត្តិការណ៍ EURO 2020 ផងដែរ។ 

គ្រាប់បញ្ចូលទីរបស់ Mehdi Taremi គឺជាគ្រាប់បាល់ដែលទទួលបានការគាំទ្រច្រើនបំផុតក្នុងឆ្នាំនេះ ដោយទទួលបានសំឡេងគាំទ្រប្រមាណ ៣០ភាគរយ ស្មើនឹងជាង ៦០ម៉ឺនសំឡេងគាំទ្រ ដោយយកឈ្នះគ្រាប់បាល់ជ័យជម្នះទល់នឹងក្រុមជម្រើសជាតិប៊ែលហ្សិករបស់កីឡាករជម្រើសជាតិអ៊ីតាលី Lorenzo Insigne និងគ្រាប់បាល់របស់កីឡាករ Kemar Roofe ខ្សែប្រយុទ្ធក្រុម Rangers ក្នុងក្របខណ្ឌ Europa League រដូវកាលមុន។

បើទោះជាធ្លាក់ក្រោមថ្វីជើងរបស់ Chelsea យ៉ាងណាក្តី​ ប៉ុន្តែ FC Porto បានបង្ហាញភាពរីករាយដែលគ្រាប់បាល់ខ្សែប្រយុទ្ធរបស់ក្លិបខ្លួនបានជ្រើសជាគ្រាប់បាល់ល្អបំផុត ហើយក៏ជាការប្រកួតតែមួយគត់ដែល Chelsea បរាជ័យ ក្នុងយុទ្ធនាការ UEFA Champions League រដូវកាលមុន ដែលក្រោយមក Chelsea ក៏បានគ្រងជើងឯក ដោយបានយកឈ្នះក្រុមអង់គ្លេសដូចគ្នាគឺ Manchester City នៅថ្ងៃទី២៩ ខែឧសភាកន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក