ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជយោ! កីឡាករគុនខ្មែរ ព្រំ សំណាង ដណ្តើមបានមេដាយមាសហើយ

ភ្នំពេញ៖ កីឡាករគុនខ្មែរ ព្រំ សំណាង ដណ្តើមបានដាយមាស ពីគូប្រកួតកីឡាករមីយ៉ាន់ម៉ា Tun Tun Min ក្នុងវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាទម្ងន់៨១គីឡូក្រាម។

ក្នុងការប្រកួតគុនខ្មែរវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ មានគូប្រកួតចំនួន៩គូ ដោយកីឡាករ-កីឡាការិនីចំនួន៧រូបទទួលបានមេដាយមាស គឺកីឡាករ ព្រំ សំណាង កីឡាករ ឃួន ឡាំងកូស៊ីន កីឡាករ ឈុត វ៉ាន់ថង កីឡាការិនី ទូច ចាន់វត្តី កីឡាករ ឃុន បូរ៉ា កីឡាករ ទិត សោភ័ណ្ឌ និងកីឡាករ ឡៅ ចន្រ្ទា ខណៈកីឡាការិនីចំនួន២រូបទទួលបានមេដាយប្រាក់ គឺកីឡាការិនី មើយ ស៊ឹង និងកីឡាការិនី ទួន ស្រីភីន។

ការប្រកួតគុនខ្មែរវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក