ភ្នំពេញ៖ កីឡាករកម្ពុជាលោក ទិត សោភ័ណ្ឌ ត្រូវបានប្រកាសថាទទួលបានមេដាយមាសក្នុងការប្រកួតកីឡាគុនខ្មែរនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ដោយសារដៃគូប្រកួតរបស់លោកបោះបង់ការប្រកួតមុនឡើងសង្វៀន។
បើតាមការឱ្យដឹងពីស្ថានីយទូរទស្សន៍ជាតិ កីឡាករវៀតណាម ហ្វៀង ហុងក្វាន់ បានបោះបង់ការប្រកួតទាំងមុនឡើងសង្វៀនដោយសាររបួសក្នុងការប្រកួតជាមួយកីឡាករមកពីឥណ្ឌនេស៊ីកាលពីម្សិលមិញ ដូច្នេះកីឡាករ ទិត សោភ័ណ្ឌ បានទទួលជ័យជម្នះដោយស្វ័យប្រវត្តិទទួលបានមេដាយមាស។
លោក ទិត សោភ័ណ្ឌ បានជ័យជម្នះមេដាយមាសវគ្គផ្ដាច់ព្រ័តនេះដោយមិនឈឺសាច់ តែឈឺចិត្តព្រោះបានជ័យជម្នះដោយអត់បានវ៉ៃមួយដៃផង៕