ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

គណៈកម្មាធិការជាតិ CAMSOC សម្រេចធ្វើប័ណ្ណថ្មីសម្រាប់ចូលទស្សនាពិធីបិទស៊ីហ្គេម

ភ្នំពេញ៖ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចធ្វើប័ណ្ណចូលទស្សនា និងបណ្ណរថយន្តថ្មីសម្រាប់ប្រើប្រាស់ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ពោលបណ្ណសម្រាប់ចូលទស្សនាពិធីបើកស៊ីហ្គេមប្រើការលែងបានហើយ។

ការសម្រេចធ្វើប័ណ្ណថ្មីចូលទស្សនាពិធីបិទស៊ីហ្គេមនៅថ្ងៃខាងមុខនេះ គឺធ្វើឡើងដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នាឱកាសបិទព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ម្យ៉ាងទៀតដើម្បី រក្សាបាននូវកន្លែងអង្គុយ សមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានប្រកាសនៅក្នុងសេចក្តីជូនដំណឹងនៅថ្ងៃនេះដូច្នេះថា៖«សម្រេចបោះពុម្ពសារជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្ត សម្រាប់ប្រើប្រាស់ក្នុងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដើម្បីប្រើប្រាស់ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក