ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី ទទួលបានមេដាយមាសលើវិញ្ញាសាទម្ងន់៥៤គីឡូក្រាម

ភ្នំពេញ៖ កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី បានទទួលមេដាយមាសលើវិញ្ញាសាទម្ងន់៥៤គីឡូក្រាម ដោយយកឈ្នះគូប្រកួតកីឡាការិនីវៀតណាម Nguyen Thi Chieu ក្នុងវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែឧសភា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

កីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី ប្រកួតឈ្នះមេដាយមាស ជាមួយកីឡាការិនីវៀតណាម Nguyen Thi Chieu ដែលជាគូប្រកួតគុនខ្មែរទី៤ក្នុងវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ។

ក្នុងការប្រកួតគុនខ្មែរវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ មានគូប្រកួតចំនួន៩គូ ដោយមានកីឡាករគុនខ្មែរចំនួន៩រូបប្រកួតជាមួយកីឡាករហ្វីលីពីន មីយ៉ាន់ម៉ា វៀតណាម និងឡាវ។ ក្នុងនោះមានការប្រកួតគុនខ្មែរផ្នែកនារីចំនួន៣គូ។

គូប្រកួតទី១ រវាងកីឡាករគុនខ្មែរ ឃួន ឡាំងកូស៊ីន និងកីឡាករហ្វីលីពីន Kristian Salatan Narca ដោយកម្ពុជាដណ្តើមបានមេដាយមាស។ គូប្រកួតទី២ រវាងកីឡាការិនីគុនខ្មែរ មើយ ស៊ឹង និងកីឡាការិនីវៀតណាម Trieu Thi Phuong thuy ដោយវៀតណាមដណ្តើមបានមេដាយមាស។ គូប្រកួតទី៣ រវាងកីឡាករគុនខ្មែរ ឈុត វ៉ាន់ថង និងកីឡាករឡាវ Attaxay Sihabout ដោយកម្ពុជាបានមេដាយមាស។ គូប្រកួតទី៤ រវាងកីឡាការិនីគុនខ្មែរ ទូច ចាន់វត្តី និងកីឡាការិនីវៀតណាម Nguyen Thi Chieu ដោយកម្ពុជាដណ្តើមបានមេដាយមាស។

ជាមួយគ្នានេះនៅមានគូប្រកួតចំនួន៥គូបន្ថែមទៀតដែលនឹងប្រកួតបន្តទៀត។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រចុងក្រោយនៅថ្ងៃនេះ កីឡាករគុនខ្មែរ ព្រំ សំណាង នឹងប្រកួតដណ្តើមមេដាយមាសជាមួយកីឡាករមីយ៉ាន់ម៉ា Tun Tun Min លើវិញ្ញាសាទម្ងន់៨១គីឡូក្រាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក