ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កីឡាករគុនខ្មែរ ឃួន ឡាំងកូស៊ីន ទទួលបានមេដាយមាសលើវិញ្ញាសាទម្ងន់ ៥៧គីឡូក្រាម

ភ្នំពេញ៖ កីឡាករគុនខ្មែរ ឃួន ឡាំកូស៊ីន បានទទួលមេដាយមាសលើវិញ្ញាសាទម្ងន់ ៥៧គីឡូក្រាម ដោយយកឈ្នះគូប្រកួតកីឡាករហ្វីលីពីន Kristian Salatan Narca ក្នុងវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែឧសភា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្នុងការប្រកួតគុនខ្មែរវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះ មានគូប្រកួតចំនួន ៩គូ ដោយមានកីឡាករគុនខ្មែរចំនួន ៩រូបប្រកួតជាមួយកីឡាករហ្វីលីពីន វៀតណាម និងឡាវ។

បន្ទាប់ពីការប្រកួតរវាងកីឡាករគុនខ្មែរ ឃួន ឡាំងកូស៊ីន និងកីឡាករហ្វីលីពីន ចូលដល់កីឡាការិនីគុនខ្មែរ មើយ ស៊ឹង ប្រកួតជាមួយកីឡាការិនីវៀតណាម Trieu Thi Phuong thuy ដោយទទួលបានមេដាយប្រាក់ ក្រោយចាញ់គូប្រកួតលើវិញ្ញាសាទម្ងន់ ៥១គីឡូក្រាម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក