ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្រ្តីស្រ្តីវ័យក្មេងជាងគេបង្អស់របស់ហ្វាំងឡង់ប្រកាសលែងលះជាមួយស្វាមី

ហ្វាំងឡង់៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin ដែលលាលែងពីតំណែងបានដាក់ពាក្យសុំលែងលះពីស្វាមីរបស់លោកស្រីគឺលោក Markus Raikkonen បន្ទាប់ពីបានរៀបការជាមួយគ្នាអស់រយៈពេល ៣ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ពួកគេទាំងពីរនាក់នៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃពុធម្សិលមិញនេះ។ 

នៅលើបណ្តាញសង្គម Instagram អ្នកទាំងពីរបានសរសេរថា យើងពិតជាអរគុណនូវពេលវេលារួមគ្នារយៈពេលជាង ១៩ឆ្នាំ រួមជាមួយកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់។ យ៉ាងណាក្ដី ពួកយើងនៅតែជាមិត្តនឹងគ្នាដដែល។ 

លោកស្រី Sanna Marin និងលោក Markus Raikkonen ដែលរហូតមកដល់ពេលថ្មីៗនេះនៅតែបន្តបំពេញការងាររួមគ្នានៅក្រុមហ៊ុនបណ្តាក់ទុនមួយ បានព្រមព្រៀងគ្នាចែករំលែកសិទ្ធិជាមេបាលើកូនស្រីម្នាក់ដែលមានវ័យ ៥ឆ្នាំជាចំណងដៃនៃអាពាហ៍ពិពាហ៍។ ពួកគេទាំងពីរនាក់បានរៀបការកាលពីឆ្នាំ២០២០ គ្រាដែលលោកស្រី Sanna Marin កំពុងកាន់តំណែងជានាយករដ្ឋមន្រ្តី ដែលជាពេលវេលាមមាញឹកនៃការដោះស្រាយវិបត្តិទាក់ទងនឹងកូវីដ-១៩។ 

គួរបញ្ជាក់ថា លោកស្រី Sanna Marin និងគណបក្សសង្គមប្រជាធិបតេយ្យរបស់នាងបានចាញ់ការបោះឆ្នោតសភាប្រទេសហ្វាំងឡង់កាលពីខែមុន ដោយមានសំឡេងគាំទ្រតាមពីក្រោយគណបក្សសម្ព័ន្ធជាតិស្តាំនិយម ក៏ដូចជាគណបក្សជាតិនិយមហ្វាំងឡង់។ លោកស្រី Sanna Marin បច្ចុប្បន្នមានវ័យ ៣៧ឆ្នាំ គឺជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ពិភពលោកនៅពេលនាងចូលកាន់តំណែងក្នុងឆ្នាំ២០១៩ ត្រូវបានអ្នកគាំទ្រជុំវិញពិភពលោកចាត់ទុកថាជាគំរូមួយសហស្សវត្សរ៍សម្រាប់មេដឹកនាំថ្មីដែលរីកចម្រើន បើទោះបីជាបច្ចុប្បន្ននេះប្រជាជនហ្វាំងឡង់បានបោះឆ្នោតគាំទ្របេក្ខភាពមេដឹកនាំរដ្ឋាភិបាលហ្វាំងឡង់ថ្មីរួចទៅហើយក្តី៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក