ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ានី កោតសរសើរយុវជនស្ម័គ្រចិត្តដែលមានរបៀបរបបធ្វើការប្រកបដោយទំនួលខុសត្រូវ និងឈ្លាសវៃក្នុងការដោះស្រាយបញ្ហាប្រឈម

ភ្នំពេញ៖ ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានកោតសសើរចំពោះក្រុមយុវជនស្ម័គ្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣នេះ ដោយទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបស្នាមញញឹមកក់ក្តៅ ទន់ភ្លន់ ជាមួយនឹងរបៀបរបបធ្វើការងារប្រកបដោយទំនួលខុសត្រូវ និងភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

សារអមជាមួយនឹងរូបភាពរបស់លោក ហ៊ុន ម៉ានី និងយុវជនស្ម័គ្រចិត្តលើបណ្តាញសង្គមនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ ឱ្យថា៖ «យុវជនស្ម័គ្រចិត្តយើងទាំងអស់គ្នា ពិតជាធ្វើឲ្យខ្ញុំរីករាយ និងគួរឲ្យកោតសរសើរមែន»។

លោក ហ៊ុន ម៉ានី ក៏បានសូមអភ័យទោសដែលលោកមិនបានសួរសុខទុក្ខ យុវជនស្ម័គ្រចិត្តគ្រប់គ្នាឲ្យបានដល់គ្រប់ទីតាំងទាំងអស់។

លោក ហ៊ុន ម៉ានី គូសបញ្ជាក់ថា លោកពិតជាអរគុណចេញពីបេះដូង និងទទួលស្គាល់តម្លៃ នៃការស្ម័គ្រចិត្តគ្រប់ៗគ្នា ក៏ដូចជាអ្នកចូលរួមនានាគ្រប់ៗរូប ហើយលោកពិតជាមានមោទនភាពចំពោះអ្នកទាំងអស់គ្នា និងចង់ប្រាប់ដែរថា កម្ពុជាក៏មានមោទនភាពចំពោះយុវជនស្ម័គ្រចិត្តទាំងអស់ដូចគ្នា។

គួរឱ្យដឹងដែរថា យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ មានប្រមាណ ៧ ០០០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក